ឡើងដូចជំទាវមែនទែន ប៉ុន្មានស្ទីលនេៈ របស់ លោក Leang Make Up

0

មិនសរសើរមិនបាននោះទេ ជាមួយនឹងស្ទីលតែងខ្លួនជាទម្រង់លោកជំទាវរបស់លោក លាង Make Up ដែលជាអ្នកឯកទេសផាត់មួយរូប បន្ទាប់ពីលោកបង្ហោះជារឿយៗ នៅលើបណ្ដាញសង្គម។ ស្ទើរតែគ្រប់ទម្រង់នៃការតែងខ្លួន គឺបង្ហាញពីការផ្ចិតផ្ចង់ ជាលក្ខណៈបែបនារីថ្លៃថ្នូរ និង មើលទៅស័ក្តសមជាលោកជំទាវ ដូចគេផ្ដល់រហស្សនាម នៅក្នុងសង្គមហ្វេសប៊ុកនោះផង។ អ្នកប្រឡូកក្នុងវិស័យដូចលោកមិនតិចទេ បានហៅលោកថា លោកជំទាវ Leang Make up ដោយសារតែភាពលេចធ្លោ រាល់ពេលដឬលលោកតែងស្រី ហើយជាទម្រង់ជាលោកជំទាវបែបនេះ។ ទាំងស្ទីលតែងកាយ ទាំងការធ្វើសក់ និង ការរៀបរឹក គឺជំទាវមួយចំនួនសុំខ្មាស់ពីការតែងខ្លួនរបស់បុរម្នាក់នេះផង ដោយលោកត្រូវគេស្គាល់កាន់តែច្រើន ក្រោយពេលនិយមតែងខ្លួនត្រាប់តាមស្ទីលរបស់លោកជំទាវៗនេះឯង។ ទាំងមិត្តភ័ក្តរូមអាជីព និង អ្នកលេងហ្វេសប៊ុក សុទ្ធតែលាន់មាត់នឹងស្ទីលបែបជំទាវរបស់លោក ដោយពេលតែងតួជាទម្រង់បែបជំទាវម្ដង គឺមានមនុស្សតិចណាស់ មិនសម្ដែងការចាប់អារម្មណ៍។ អ្វីដែលកាន់តែទាក់ទាញគឺ ពេលលោកតែងតួជាបុរសធម្មតា និង ជានារីក្នុងឋានៈអភិជន គឺមើលទៅពូកែតែង ដូចមនុស្ស២នាក់ផ្សេងគ្នា មិនមែនមនុស្សតែមួយ។ ស្របពេលដែលលោក លាង ក៏មានរាងតូចច្រលឹង សមជានារីពិតៗក្រោយពេលតែងស្រី ទើបនារីមួយចំនួនអាចលួចច្រណែននោះផង។

គួរបញ្ជាក់ផងដែរថា លោក លាង Make Up គឺជាអ្នកផាត់មុខអាជីពមួយរូប ដែលក្នុងវិស័យ Make Up មានការទទួលស្គាល់ពីស្នាដៃរបស់លោកមិនតិចនោះទេ ជាពិសេសនៅក្នុងចង្កោមសម្អាងការតូចធំ និង អ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះ។ លោកមានលក្ខណៈពិសេសលើសពីអ្នកផាត់មុខមួយចំនួន ដោយសារតែមានឯកទេស យល់ដឹងពីការរៀបចំខ្លួន ពីការជ្រើសរើសសំលៀកបំពាក់ ពីរបៀបប្រើ ស្បែកជើង កាបូប និងយល់ដឹងពីទម្រង់ធ្វើសក់ អោយសមនឹងកម្មវិធីធំច្បាស់លាស់នេះឯង ដោយអាចចាត់ទុកថា លោកជាទីប្រឹក្សា ឬ ជាអ្នកចាត់ចែងមួយដ៏ល្អ សម្រាប់ម្ចាស់កម្មវិធី ដែលចង់តុបតែងខ្លួនអោយលេចធ្លោ អោយសមនឹងឋានៈ ហើយមិនចង់ចំណាយពេលគិត។ ដ្បិតតែវ័យក្មេងមែន តែ Leang Make Up បានប្រឡូកការងារបែបនេះ ជាច្រើនឆ្នាំមកហើយ ដោយជាង៦ឆ្នាំមកនេះ ក៏មានឱកាសឈ្នះពានជាអ្នកផាត់មុខឆ្នើមពីការប្រកួតផ្សេងមិនតិចលើកផងដែរ។ លោករមែងទទួលបាននូវការសរសើរថា ពូកែផាត់មុខ ពូកែធ្វើសក់ និង ពូកែតែងតួអោយអ្នកដែលលោកផាត់មុខអោយ ដើម្បីអោយលេចត្រដែតនៅក្នុងពិធី។ លោកក៏មានឯកទេសផាត់មុខបែប Fashion យ៉ាងស្ទាត់ជំនាញផងដែរ ដោយមិនមែនឯកទេសតែផាត់មុខ និង តែងតួអោយសមជានារី វ័យកណ្ដាលជាទម្រង់ជំទាវនោះឡើយ។ លោកកាន់តែត្រូវបានគេស្គាល់ខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពេលនិយមតែតួជាលោកជំទាវ ហើយសម្រស់ក្រោយពេលតុបតែង ក៏មើលទៅសមជានារីថ្លៃថ្នូរមួយរូប ក្រោយពេលតែងតួ។

LEAVE A REPLY

Please enter your comment!
Please enter your name here