គូរស្នេហ៍តារាស្រីល្បីៗ6រូប ប្រជែងគ្នាបង្អួតចំណងស្នេហា

0

ត្បិតតែមិនទាន់មានដំណឹងភ្ជាប់ពាក្យឬរៀបមង្គលការប៉ុន្តែតារាស្រីល្បីឈ្មោះទាំង6ដួងនេះ បានបង្ហាញភាពស្អិតល្មួតនិង បង្ហាញភាពផ្អែមល្ហែមជាមួយនឹងគូរស្នេហ៍គួរឱ្យចាប់អារម្មណ៍។
តែងតែបង្ហាញភាពស្និតស្នាល និងបង្អួតភាពផ្អែមល្ហែមដាក់គ្នាលើបណ្ដាញសង្គមហ្វេកប៊ុក ខណៈគូរស្នេហ៍តារាទាំងនោះមិនខ្វល់ពីកែវភ្នែកពួកអ្នកអភិរក្សនិយមទៀតផង។

មានការបញ្ជាក់ជាដដែលៗពីសាមីខ្លួនថានៅមិនទាន់គិតគូររឿងចូលរោងការ ដោយទុកពេលឱ្យម្ខាងៗរកចំណូលបានគួរសម និងនៅមើលចិត្តគ្នាឱ្យបានយូរជានេះហើយនៅពេលដែលពេលវាលាមកដល់ពួកគេនឹងរៀបចំធ្វើពិធីជាផ្លូវការតាមប្រពៃណី។ យ៉ាងណាមិញនៅក្នុងទំព័តហ្វេកប៊ុកផ្លូវការរបស់តារាស្រីទាំងនោះក៏តែងតែបង្ហោះនូវរូបភាពស្វីតៗសឹងតែធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមលើសជាតិស្ករ សម្រាប់បង្ហាញឱ្យមហាជនដឹងថាចំណងស្នេហ៍របស់ពួកគេគឺនៅតែរឹងមាំ ។

គួរកត់សម្គាល់ថាមកទល់ពេលនេះគូស្នេហ៍តារាស្រីល្បីៗប្រចាំប្រទេសកម្ពុជា រួមមាន:
1. តារាច្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា

2. តារាសម្ដែងកញ្ញា ទឹម រដ្ឋា និងគូរស្នេហ៍ដែលជាបុរសជនជាតិបរទេស

3. ពិធីការិនីសម្បូរវោហារកញ្ញា ជីមមី និងគូរស្នេហ៍ជាកូនកាត់បរទេសគឺលោក ជំនោរ

4. តារាចម្រៀង Original song កញ្ញា អេដា និងគូរស្នេហ៍កូនកាត់ខ្មែរ-អាមេរិក លោក Allen Tan

5. ពិធីការិនីស្រីអ្នកនាង សុខ សោម៉ាវត្តី និងកីឡាកររូបសង្ហាលោក លីវ៉ាហេត

6. ព្រមទាំងគូស្នេហ៍តារាចម្រៀងវ័យក្មេង កញ្ញាទេព បូព្រឹក្ស និងលោក G-Devid

LEAVE A REPLY

Please enter your comment!
Please enter your name here