ពិធីការិនី ឌួង ហ្សូរីដា នៅថ្ងៃទី៣ មិនា ឆ្នាំ២០២១ នេះ នាង បានផុសនូវរូបភាព បុរាណខ្មែរ តែងតួដូចព្រះនាង។ កញ្ញា ផុសរូបភាពប៉ុន្មានសន្លឹកនេះ ឃើញថា មានការចាប់អារម្មណ៍ មិនតិចនោះទេនៅលើ បណ្តាញសង្គម ក៏ដូចជានៅលើការគាំទ្រ។

នៅឆ្នាំថ្មីនេះ ឌួង ហ្សូរីដា បាន សម្រេចចិត្តចូលបម្រើការងារផ្នែក ពិធីការិនីវិញ ដោយបង្ហាញមុខនៅលើ កញ្ចក់ទូរទស្សន៍ជាតិនៃកម្មវិធី«ស្បៃរាត្រី» ។ នេះជាការវិលត្រឡប់មកវិញ ចំពោះហ្សូរីដា ដែលខកខានជាមួយ ការងារនេះអស់ជាច្រើនឆ្នាំ បន្ទាប់ពីងាកមកធ្វើជាអ្នកជំនួញដ៍ជោគជ័យ។ ហ្សូរីដា នៅតែបន្តឃើញមានវោហារនិយាយ មិនខុសពីមុន ហើយមុខរបរពិធីការិនីនេះ គឺពេញចិត្តជាងគេ។

ឌួង ហ្សូរីដា ជាតារាស្រីដែល មានជំនួញក្នុងដៃ ច្រើននិងមានភាពឆ្លាតវៃខ្លាំង។ មានបានជាមួយនិង ជំនួញ ហ្សូរីដា រមែងចែកភាពមនុស្សធម៌ជូន ដល់សង្គមជាប្រចាំ។ ជោគជ័យលើ របរ តែហ្សូរីដា ក៏មិនទាន់បើកបេះដូងទទួលយក បុរសណាម្នាក់ជាគូគាប់ បើទោះជាវ័យកាន់តែទៅមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here