ទោះបី ការងារជំនួញដកឃ្លាមិនបាន ក៏អគ្គនាយិកា RNM យ៉ែម ម៉ាលីស នៅតែធ្វើរឿងមួយដើម្បីម្តាយ

0

ហ្វេនៗជាច្រើន នៅលើបណ្តាញសង្គម បានសម្តែង នូវភាពរំភើបរីករាយ ក្រោយពេលឃើញ លោកស្រី បានបំពេញ តួនាទីជាកូន ដ៍ល្អជូនអ្នកមានគុណ។ បើទោះបីជាមានភាពរវល់ លើមុខរបរអាជីពប្រចាំថ្ងៃបែបណា ក៏លោកស្រីមិនអាចមើលរំលងតួនាទីជាកូន ដល់អ្នកមានគុណ។

នៅលើបណ្តាញសង្គមរបស់ អ្នកនាង ម៉ាលីស បានសរសេរថា « ម្តាយខ្ញុំចូលចិត្តធ្វើបុណ្យ បានធ្វើបុណ្យញញឹមបិតមាត់មិនជិតទេ ។ ក្តីសុខរបស់អ្នកមានគុណជាទ្រព្យរបស់កូន ។តិចក្តី ច្រើនក្តី អោយតែចេញពីបេះដូង គឺបុណ្យច្រកបេអត់អស់ផង។កាលគ្រា ក្រ ឪពុក នឹង ម៉ែ តស៊ូអោយកូនរៀនមិនអោយឈប់សូម្បី១ថ្ងៃ ទោះម៉ែ ឪ ខ្វះខាត់ស៊ូអត់ខ្លួនឯង បេះពីមាត់ពង្រាត់ ពី ករ ធ្វើមិចអោយកូនរៀនគ្រប់គ្រាន់ ចប់ចុង ចប់ដើម ។ រៀនបានខ្ពង់ខ្ពស់ អប់រំ ណែនាំ ផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រលាញ់ លើកទឹកចិត្តកូនគ្រប់កាលៈទេសៈ រហូត ។ កូនមានលទ្ធផល កូនក៏នឹងតបស្នងគ្រប់យ៉ាង វិញនូវទឹកចិត្ត ក្តីស្រលាញ់ ដ៏មហិមារបស់លោកទាំងពីរ ទោះដឹងថាមិនអាចមានតំលៃស្មើ ប៉ុន្តែ ក៏ល្មមមិនអោយលោកទាំងពីរពិបាកដាច់ខាត់ ..។ធ្វើបុណ្យទាន់ខែភ្លឺ ❤️ចែកបុណ្យផង បងប្អូន។

នេះជាការបង្ហាញមួយ ដល់យុវវ័យ ដែលមិនត្រូវភ្លេចខ្លួននោះទេ គួរតែធ្វើនូវអ្វីដែលល្អៗសម្រាប់ខ្លួន ដល់អ្នកផ្ទះ។ សង្ឃឹមថា កាយវិការ ដែលអ្នកស្រី ម៉ាលីសបង្ហាញនេះពិតជាទទួល បានការទាក់ទាញ និងជាគំនិតដាស់តឿនយុវវ័យទាំងឡាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here