សម្រស់យ៉ាងល្អ ផូរផង់ត្រូវបានបង្ហាញឡើងក្រោយពេលបង្ហាញឡើង ក្នុងឱកាសថតបទចម្រៀង ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ កញ្ញា មើលទៅកាន់តែស្អាតហើយគ្រប់ទម្រង់ដែល នាងតុបតែងសម្លៀកបំពាក់ចេញមកឃើញថា ប្លែកខុសពីគេមើលហើយគួរអោយចូលចិត្ត។

តារាចម្រៀងកូន១ ឱក សុគន្ធកញ្ញា បានចេញសម្រុកថតបទចម្រៀងរបស់ខ្លួនឡើងវិញ ហើយទាំងបទសម័យ និងបទសម្រាប់បុណ្យចូលឆ្នាំខ្មែរ ២០២១ បន្ទាប់ពីនាងបានស្ងប់ស្ងាត់រយៈពេលជាង១ឆ្នាំ ក្រោយពីមានផ្ទៃពោះ និងសម្រាលកូនប្រុស កាលពីថ្ងៃទី១១ ខែវិ​ច្ឆិកា ឆ្នាំ២០១៩។ អ្នកនាង មាន ការយល់ដឹងកាន់តែច្រើនអំពី ងារជាម្តាយ និងជាប្រពន្ឋព្រោះ ក្រោយពេលរៀបការឃើញថា ចេះបថបែន បែបស្ត្រីមេផ្ទះយ៉ាងលឿនហើយ ប្រកបដោយភាពអំណត់។

ឱក សុគន្ធកញ្ញា បានឈរជើងជាអ្នកចម្រៀងស្រីនាំមុខគេនៅហង្សមាស រយៈពេល១០ឆ្នាំ (២០០៩-២០១៩) ទើបនាងសម្រេចចិត្តដឹកដៃប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលធ្វើឲ្យពេលនេះ នាងបានក្លាយទៅជាតារាចម្រៀងស្រីដែលមានឥទ្ធិពលបំផុតនៅហង្សមាស។ ប៉ុន្ដែកេរ្តិ៍ឈ្មោះរបស់នាងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ក្នុងការរក្សាតំណែងលេខ១ នៅហង្សមាស តទៅទៀត ព្រោះតែមិនទាន់មានបទល្បីៗដូចមុន បើទោះជាអ្នកជំនាញសិល្បៈ ថា សុគន្ធកញ្ញា អាចនឹងខ្លាំងជាងមុន នៅពេលខាងមុខក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here