កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០២១ ម្ចាស់ផលិតផលទឹកអនាម័យ SP អ្នកស្រី សាត ស្រីពៅ បានដម្រេចបើកដំណើរការគ្លីនិករបស់ខ្លួនជាលើកដំបូង ដែលគ្លីនិកនេះ គឺជួយដោះស្រាយបញ្ហារបស់ស្ត្រី កាន់តែច្រើនបន្ថែមទៀត បន្ទាប់ពីអ្នកស្រីបានបង្កើតផលិតផល SP ជួយអោយស្ត្រីពរពោះរហូតដល់ជាង៦០០នាក់។ គ្លីនិកនេះ ក្រៅពីប្រឹក្សាលើសុខភាពបន្តពូជរបស់ស្ត្រី ក៏មានសេវាព្យាបាល សេវាវះកាត់ និង ជួយដោះស្រាយលើបញ្ហាសុខភាពបន្តពូជរបស់បុរសផងដែរ។

អ្នកស្រី សាត ស្រីពៅ ម្ចាស់គ្លីនិកបានថ្លែងបញ្ជាក់ថា ដោយសារតែអ្នកស្រីមើលឃើញថាបញ្ហាសុខភាពបន្តពូជរបស់ស្ត្រី កើតមានបញ្ហាកាន់តែច្រើនឡើង ហើយបញ្ហាអត់បង្កកំណើត ក៏នៅតែមាន ទើបអ្នកស្រី ដែលជាគ្រូពេទ្យប្រឹក្សាលើបញ្ហាសុខភាពបន្តពូជ ក៏សម្រេចចិត្តបង្កើតគ្លីនិកនេះឡើង ដោយគ្លីនិកនេះ ក៏មានក្រុមគ្រូពេទ្យជំនាញរង់ចាំពិគ្រោះ និង ព្យាបាល និង មានបំពាក់ឧបករណ៍មួយចំនួន ដើម្បីជួយដល់ស្ត្រីលើសុខភាពបន្តពូជផងដែរ។ គ្លីនិកដែលស្ថិតនៅខាងក្រោយធនាគារABA លើផ្លូវជាតិលេខ៦អានេះ នឹងក្លាយជាកន្លែងជួយដល់ស្ត្រីបានកាន់តែច្រើន ជាពិសេសស្ត្រីដែលមានបញ្ហាពិបាកពរពោះដូចជាអ្នកស្រី និង អ្នកដែលមានបញ្ហារោគស្ត្រីប្រចាំកាយនោះ។ អ្នកស្រីជ្រើសយកថ្ងៃ៨ មីនា ជាថ្ងៃបើកសម្ពោធគ្លីនិក គឺដោយសារតែក្នុងថ្ងៃនោះ គឺថ្ងៃគម្រប់មួយខែរបស់កូនស្រីអ្នកស្រី និង ជាថ្ងៃទិវារសិទ្ធិនារី ដែលជាថ្ងៃពិសេសរបស់ស្ត្រី។ អ្នកស្រីបន្តថា មិនមែនត្រឹមតែខ្លួនឯងទេ ដែលបានសម្រេចបំណងក្នុងការមានកូន សូម្បីតែស្ត្រីជាង៦០០នាក់ទៀត ក្នុងចំណោមអតិថិជនរាប់ម៉ឺននាក់ ក៏មានផ្ទៃពោះផងដែរ ដោយសារទឹកអនាម័យ និង សេរ៉ូម SP ហើយវត្តមានគ្លីនិក SP ដែលអ្នកស្រីបានបង្កើត គឺរឹតតែមានសមត្ថភាពជួយដោះស្រាយដល់បញ្ហាស្ត្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here