ពេញមួយយប់ថ្ងៃទី៨ មិនា ឆ្នាំ២០២១ ផ្ទុះការផ្អើលឆោឡោខ្លាំងណាស់ ដែលថា មានតារានៅហង្សមាស ជាចង្កោមតែម្តងដែល អាចពាក់ព័ន្ឋឆ្លងកូវីដ១៩។ ជាពិសេសតារា ច្រើនណាស់បង្ហាញនូវ ភាពភិតភ័យហើយ ពិតជាបារម្មណ៍ខ្លាំងមែនទែន។

អ្វីដែលគេកំពុង សង្ស័យនោះ ស្រាប់តែធ្លាក់ទៅលើ កែវ ចាន់និមល និងស្វាមី ព្រមទាំងកូន ហើយអាចលូតរីកដល់ តារាផ្សេងទៀត ខណៈលោកទីតូ អ្នកដឹកនាំសម្តែងក៏ចេញសញ្ញា កូវីដវិជ្ជមាន។ ប្រការនេះ បានបង្កអោយសង្គមតារា កាន់តែមានការព្រួយបារម្មណ៍ហើយ មិនគួរមាន បញ្ហាបែបនេះទេ។ មានការសំណូមពរ អោយតារាទាំងអស់ ទប់អារម្មណ៍ ទប់ស្មារតី ហើយ នៅអោយឆ្ងាយពីការជួបជុំ បើអាច ព្រមទាំងគោរពតាម គោលការណ៍ក្រសួង សុខាភិបាល និងរដ្ឋាភិបាល។

គួររម្លឹកថា មុននេះ មានព័ត៌មាន លើកឡើងថា សារសម្លេងរបស់ លោកជំទាវ យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមបណ្តាញតេឡេក្រាម ដែលគេទទួលបានមុននេះ ឲ្យដឹងថា ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លង កូវីដ១៩ ព្រមទាំង អ្នកចម្រៀង ហង្សមាស ច្រើន នាក់ ដូចជា ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ ។
លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយក ប្អូន របស់ អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែល មានចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ នៅយប់ថ្ងៃទី៨មីនា នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here