ច្រើនខែមហើយ ដែលខេម នៅទ្រនំថ្មី ប្រចាំផលិតកម្មហ្គាឡាក់សុី។ បើទោះបីការមើលឃើញ លោកហាក់មិនដូចនៅថោន តែក៏គេមើលឃើញថា ខេមនៅតែជាបង្គោល ដ៍រឹងមាំមួយសម្រាប់ផលិតកម្មថ្មីនេះ។ គេនៅតែរំពឹងថា ខេម អាចឈទៅមុខទៀត មិនអោយចាញ់កន្លែងចាស់។

ប៉ុន្ដែយ៉ាងណា មហាជនមើលឃើញថា អតីតតារាថោន រូបនេះ នៅតែស្ថិតក្នុងចំណោមតារាចម្រៀងស្នូលទាំង៣ដួង របស់ Galaxy ក្នុងនោះ គឺលោកព្រាប សុវត្ថិ, កញ្ញាតន់ ច័ន្ទសីម៉ា និងខេម នេះឯង។ ម្ល៉ោះហើយ សមាជិកតារា ហ្គាឡាក់សុីផ្សេងទៀត ក្រៅពីតួមេៗ ហាក់អែបកៀនសិន នៅមិនទាន់ឃើញមានចម្រៀងច្រើន វាលបំបែកការទាក់ទាញនេះបានឡើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាខេម ពិបាកទប់ទល់ជាមួយលោកព្រាប សុវត្ថិ មែន តែតំណែងជាតារាចម្រៀងរបស់លោក នៅ Galaxy គ្មានតារាណាអាចដណ្ដើមបានឡើយ ព្រោះកន្លងមក អតីតអ្នករត់ម៉ូតូឌុបមកពីខេត្តកំពង់ឆ្នាំង រូបនេះ ធ្លាប់ត្រូវបានលោកនាយករដ្ឋមន្រ្ដីសរសើរថា សំឡេងស្អក តែច្រៀងពិរោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here