នៅមុននេះបន្តិច លោក ហេង ឡុង បានធ្វើការបង្ហោះជាផ្លូវការពាក់ព័ន្ធជាមួយនឹងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលលោកបានផ្ដល់ពត៌មានផ្លូវការថា « មុននេះបន្តិចតារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ជាក់មកខ្ញុំបាទថា គាត់មានវិជ្ជមានជំងឺកូវីដ19 សូមអំពាវនាវបងប្អូនទាំងអស់ដែលបានពាក់ព័ន្ធជាមួយនឹងប្អូនប្រុស សូមមេត្តាទៅធ្វើតេស្តរកជំងឺកូវីត19ជាបន្ទាន់។ »

ជាក់ស្ដែងកាលពីមួយម៉ោងមុនសាមីខ្លួនលោក ណុប បាយ៉ារិទ្ធ ក៏បានចូលខ្លួនមកបកស្រាយស្រាយពត៌មានដែលពាក់ព័ន្ធនឹងលោកផងដែរថា « ជំរាបសួរពុកម៉ែបងប្អូន ជនរួមជាតិពិសេសfansទាំងអស់របស់ខ្ញុំ 🙏🏻🙏🏻🙏🏻
ដំបូងខ្ញុំគិតថានៅស្ងៀមសិន អត់ចង់ផុសអីទេដរាប្យ លទ្ធផលជាក់ស្តែងមិនទាន់ចេញ តែឃើញពត៌មានចុះច្រើនពេក ក្នុងនោះខ្ញុំបាទសូមអរគុណជាខ្លាំងសម្រាប់ការព្រួយបារម្ភរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះស្ថានភាពរបស់ខ្ញុំនៅក្នុងពេលនេះ 🙏🏻🙏🏻🙏🏻
ហើយក៍ជាការពិតដែរខ្ញុំបាទពិតជាបានយកសំណាកទៅធ្វើកោសល្យវិច័្ចយស្វែងរកមេរោគកូវីដ១៩មែនកាលពីយប់មុិញនេះ ដោយសារនៅថ្ងៃទី១កម្មវិធីមួយដែលធ្វើការឡាយផ្ទាល់មានអ្នកនាងនិមលគាត់ធ្វើជាពិធីករ តែខ្ញុំអត់បាននៅជិតកៀកកិតជាមួយគាត់ទេ ដោយសារខ្ញុំជាអ្នកកាន់កាម៉េរ៉ាថត ។ ប៉ុន្តែបើទោះជាយ៉ាងណាខ្ញុំក៍មានអក្ការៈផ្តាសាយឈឺកខ្លះ និង ល្ហិតល្ហៃនៅរយៈពេល២ ៣ថ្ងៃដំបូង តែកំដៅមិនឡើងលើសពី៣៦កន្លះទេ សូម្បីពេលនេះម៉ោងនេះ ។ ហើយនៅយប់មុិញនេះដែរមន្រ្តីការងារខាងក្រសួងបានចុះមកយកសំណាករបស់ខ្ញុំនិងមនុស្សជប់ពាក់ព័ន្ធទាំងអស់រួចរាល់ បច្ចុប្បន្នខ្ញុំស្នាក់នៅក្នុងហាងរបស់ខ្ញុំដោយមិនចេញទៅណាទាំងអស់រហូតដឹងពីលទ្ធផល ។ ២ថ្ងៃនេះខ្ញុំព្យាយាមឆ្ពុងមួយថ្ងៃ២ដង ញាំទឹកក្តៅ និង វីតាមីនC បច្ចុប្បន្នខ្ញុំបាត់ឈឺករ តែនៅតឹងច្រមុះ បាត់ល្ហិតល្ហៃ រីឯកំដៅនៅតែ៣៦.៤ មិនលើសដល់៣៧ ៣៨ទេ ។
ហុឹម……សំណាងណាស់ដែលតាំងពីចូលឆ្នាំចិនគឺអត់បានទៅជួបជុំគ្រួសារសោះ ព្រោះរវល់ការងារពេក ទើបតែយប់មុិញបានគាត់ដឹងរឿងពេលពត៌មានចុះ បានត្រឹមខលសួរសុខទុក្ខ ។
ទោះជាលទ្ធផលបែបណា ខ្ញុំតាំងស្មារតីថានិងរឹងមាំ ប្រយុទ្ធប្រឆាំង តស៊ូជាមួយជំងឺមួយនេះអោយដល់ទីបំផុត 💪🏻💪🏻សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ កូវីដវាពិតជានៅកៀកកិតក្បែខ្លួនយើងគ្រប់ទិសទី ដែលយើងមើលនិងភ្នែកមិនឃើញ ប្រុងប្រយ័ត្នខ្លាំងណាស់ ចុងក្រោយនៅតែជៀសមិនផុត តែខ្ញុំមិនបន្ទោសនណាម្នាក់ទេ ត្បិតយើងគ្រប់គ្នាសុទ្ធតែប្រុងប្រយ័ត្នអស់លទ្ធភាព ក៏គ្មាននណាចង់ឈឺ គ្មាននណាចង់អោយឆ្លងទៅគេ គ្មាននណាដឹងមុនថាខ្លួនឯងក្លាយជាអ្នកជំងឺកូវីដ បើគ្រប់យ៉ាងកើតត្រឹមមួយប៉ព្រិចភ្នែក😔
សូមបួងសួងវត្ថុសក្តិសិទ្ធជួយបីបាច់ថែររក្សាពលរដ្ឋខ្មែរគ្រប់រូបអោយសុខសប្បាយជៀសផុតពីជំងឺកាចសាហាវមួយនេះ ។ ដាច់ខាតកុំទ្វេសប្រហែសអោយសោះ ចូរចងចាំថា កូវីដមើលយើងឃើញ តែយើងមើលវាមិនឃើញនោះទេ ។
ម៉ោងនេះពេលនេះអក្ការៈខ្ញុំធម្មតា ឃុំខ្លួនក្នុងហាងរង់ចាំលទ្ធផល បើទោះជាបែបណាក៍ត្រូវក្លាហានទទួល និងចូលខ្លួនទៅព្យាបាលជាដាច់ខាត 💪🏻
សូមអរគុណពុកម៉ែបងប្អូន ថ្នាក់ដឹងនាំក្រុមហ៊ុនហង្សមាស ដែលលោកបានខលមកសួរសុខទុក្ខក្មួយរហូត ពិសេសក្រុមគ្រួសាររបស់ខ្ញុំ និង អ្នកគាំទ្រទាំងអស់របស់ខ្ញុំ🙏🏻🙏🏻🙏🏻 »
នេះគឺជាគម្រូដ៏ល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលដូចជាខ្លួនលោកផ្ទាល់ហ៊ានទទួលស្គល់ការពិត និង ចូលខ្លួនធ្វើចត្តាឡីសក្ក ព្រមទាំងប្រកាសឱ្យអ្នកដែលធ្លាប់ជួបផ្ទាល់នឹងលោកកាលពីពេលថ្មីៗនេះមកពិនិត្យសុខភាពទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងរីករាលដាល។

LEAVE A REPLY

Please enter your comment!
Please enter your name here