ក្រោយលទ្ឋផលតេស្តឃើញថា វី ឌីណែត បានឆ្លងមេរោគកូវីដ ១៩ នេះផ្លូវការហើយ នៅពេលពេទ្យយកសំណាកពិនិត្យ។ នេះជាតារាទី៣នៅហង្សមាស ដែលកើតកូវីដ មុននេះ មាននិមល បាយ៉ារិទ្ឋ នឹងចុងក្រោយឌីណែត។ គេកំពុងតាមដាន ឱក សុគន្ឋកញ្ញា សុគន្ឋ និសា ដែលកំពុងយកសំណាក មើលខណៈនិសាឡើងកំដៅ៣៨។

កាលពីម្សិលមិញ ថ្ងៃទី៩ មិនា ឆ្នាំ២០២១ វី ឌីណែត បាន យកសំណាកទៅពិនិត្យ ដោយនាងសរសេរថា «ជាដំបូងនាងខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនអ៊ុំពូមីងទាំងអស់ដែលបានបារម្មណ៍សួរនាំសុខទុក្ខ😊 កាលពីថ្ងៃមិញនេះខាងបងៗក្រុមគ្រូពេទ្យជំនាញបានយកសំណាករបស់នាងខ្ញុំទៅធ្វេីតេស្តរកមេរោគកូវីត19 ហេីយ​ ៕ ចឹងលិទ្ធផលយ៉ាងណានាងខ្ញុំនឹងរង់ចាំនៅថ្ងៃស្អែកនេះ(ថ្ងៃទី១០ មិនា) ទោះជាយ៉ាងណានាងខ្ញុំនឹងរឹងមាំតទៅមុខទៀត​ហេីយសូមសំណូមពរដល់បងប្អូនទាំងអស់ទូទាំងប្រទេសត្រូវតែថែរក្សាសុខភាពអោយបានល្អទាំងអស់គ្នា»៕
យ៉ាងណា ហ្វេនៗ មានតែជូនពរអោយ សាមីខ្លួនរឹងមាំ ហើយអ្នកសិល្បៈក៏បួងសួងអោយកូនស្រីហួរ ឡាវី ឆាប់ជា។

LEAVE A REPLY

Please enter your comment!
Please enter your name here