ដោយ ឧត្តម
នៅទីបំផុត ពិធីករហង្សមាស លោក ពៅ ពិសិដ្ឋ ដែលត្រូវបានគេស្គាល់ថា គឺជាប្អូនប្រុសរបស់តារាសម្ដែង កញ្ញា ពៅ លីដា បានទទួលលទ្ធផលពីការធ្វើតេស្តជម្ងឺកូវីត១៩រួច្យ គឺលទ្ធផលអវិជ្ជមាន ប៉ុន្តែលោកនៅមានអារម្មណ៍ភ័យខ្លាចសម្រាប់លទ្ធផលធ្វើតេស្តិ៍លើកទី១ បន្ទាប់ពីតារាហង្សមាសច្រើននាក់ ក្លាយជាអ្នកផ្ទុកជម្ងឺកូវីត១៩ ជាពិសេសគឺដៃគូពិធីការិនី អ្នកនាង ចាន់ កែវនិមល នោះ។

លោក ពៅ ពិសិដ្ឋ បានបង្ហាញអារម្មណ៍ធូរទ្រូងមិនតិចទេ បន្ទាប់ពីលទ្ធផលតេស្តិ៍លើកទី១ គឺបានចេញហើយថា អវិជ្ជមាន ប៉ុន្តែលោកនៅបារម្ភចំពោះការចូលធ្វើតេស្តជាលើកទី ដោយលោកអះអាងថា បើលោកកើតមានអ្វីមួយដែលមិនប្រក្រតី នោះម្ដាយលោក បងស្រីលោក និងអ្នកជុំវិញខ្លួនលោកផ្សេងទៀត ក៏ស្ថិតក្នុងការបារម្ភ។ លោក ពៅ ពិសិដ្ឋ ដែលជាពិធីករហង្សមាសមួយរូបដែរ សរសេរថា « ខ្ញុំ​បានមក​ធ្វើ​តេស្ដ​ដេីម្បី​រក​ជំងឺ​ដ៏​កាច​សាហាវ​ COVID-19 រួច​រាល់​ហេីយ​ ​លទ្ធផល​ដែល​ចេញ​មកគឺអវីជ្ជមាន ហើយខ្ញុំសង្ឃឹមថា ការធ្វើតេស្តបន្តបន្ទាប់របស់ពួកខ្ញុំ និង​ល្អ​ប្រសើរ​ទាំង​អស់គ្នា​»។ ជាមួយគ្នានោះ លោក ពៅ ពិសិដ្ឋ ក៏បាន បង្ហោះសារ ជូនពរជ័យអោយ និមលឆាប់ជាផងដែរ ដោយលោកសរសេរថា « ក្នុង​នាមខ្ញុំ​ជា​សិល្បៈ​ករ​មួយ​រូប​ខ្ញុំ​សូមចូលរួមលេីកទឹកចិត្ត​ និង​ សូមជូនពរអោយក្រុមគ្រួសារ​ របស់​បង​ និមល​ បង​ ទីតូ​ និងប្រជាជនខ្មែរទាំងអស់​ ឆាប់មានសុខភាពល្អឡេីងវិញ​ (​ យេីង​អាច​ភ្លេច​ Covid-19 តែ​ Covid-19. មិនដែរភ្លេចយេីងទេ​ ) ការពារ​ចាប់​ពី​ខ្លួន​អ្នក​ឡេីង​ទៅ​ ដេីម្បី​ខ្លួន​អ្នក​ ក្រុមគ្រួសារ​អ្នក​និង​សង្គមជាតិរបស់អ្នក​ សូមទេវតា​ប្រសិទ្ធិពរជ័យអោយសង្គមជាតិទូទាំងពិភពលោកជៀសផុតពីជំងឺ​ Covid-19. ឆាប់ៗផងចុះ​ 🙏😷💛Chan Keo Nimol។

LEAVE A REPLY

Please enter your comment!
Please enter your name here