ដោយឧត្តម៖

តារាហង្សមាស និងក្រុមការងារជាច្រើន ក៏សម្រុកចូលទៅធ្វើតេស្ត មេរោគកូវីដជាបន្តបន្ទាប់ហើយស្ថិតិ មានអ្នកកើត និងមិនទាន់កើត។ នេះជាព្រឹត្តិការណ៍មួយ យ៉ាងកក្រើកដែល មិននឹកស្មានថា កូវីដ១៩ វាយលុកដោយតារាលំដាប់ល្បីល្បាញ។

អ្នកនាងសុខ ស្រីនាងបានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុកនៅយប់ថ្ងៃទី១០មីនានេះថា «នាងខ្ញុំ សុខ ស្រីនាង ក្នុងនាមជាអ្នកសិល្បៈមួយរូប ស្ថិតក្នុងស្ថានការណ៍ មួយនេះនៃការឆ្លងពីជំងឺ Covid-19 សូមអោយពុកម៉ែបងប្អូនទាំងអស់គ្នា ថែសុខភាព និងការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាលភិបាល ហើយនាងខ្ញុំ ក៏សូមជូនពរអោយបងប្អូនទាំងអស់គ្នាឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ សូមផ្ញើ កម្លាំងចិត្តពីចម្ងាយ»។នាងបញ្ជាក់ថា «នាងខ្ញុំបានធ្វើតេស្ត និងទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី១ រួចរាល់ គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំ ក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានសុខភាពបន្តដូចគ្នា ហើយក៏សូមអគុណចំពោះពុកម៉ែបងប្អូន និងអ្នកគាំទ្រ ដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមកសុំទោស សម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់គ្នា »។

ឈិន ម៉ានិច្ច ក៏បានបង្ហោះសារដែរថា «នាងខ្ញុំ ឈិន ម៉ានិច្ច សូមអគុណ បងប្អូនទាំងអស់គ្នា សំរាប់ការបារម្ភពីខ្ញុំ។ កាលពីម្សិលមិញ ខ្ញុំបានធ្វើតេស្ត រកមេរោគCOVID-19 រួចរាល់ហើយ លទ្ធផលនោះ គឺអវិជ្ជមាន Negative។ ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធ្វើការតេសបន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានបារម្ភ និងជូនពរ។ សូមប្រុងប្រយ័ត្ន និងបន្តការពារអោយកាន់តែខ្លាំង បន្ថែមទៀត ចំពោះCovid-19 នេះ។ អ្នកភ្លេច COVID-19 – Covid-19 មិនភ្លេចអ្នកទេ “៣កុំ ៣កាពារ” សូមជូនពរពុកម៉ែបងប្អូនអ៊ុំពូមីងលោកយាយលោកតា ជៀសផុតពីជំងឺមួយនេះ ទាំងអស់គ្នា ជួបតែសុខសប្បាយរៀងរហូតទៅ»។

ដំណឹងពីការធ្វើតេស្តរបស់តារាទាំងពីរ ដែល អវិជ្ជមាននាពេលនេះ អាចជាដំណឹងដ៏រីករាយ សម្រាប់គ្រួសារហង្សមាស បន្ទាប់ពីលោក ឆន សុវណ្ណរាជ និងតារាមួយចំនួនទៀត ក៏ទទួលបានលទ្ធផល អវិជ្ជមាននេះដូចគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here