_អត្ថបទដោយ÷ខាត់ ឧត្តម

អ្នកជំងឺ ត្រូវការចាំបាច់បំផុតគឺការលើកទឹកចិត្ត តាមដែលអាចធ្វើបាន រង់ចាំឱកាសជាឡើងវិញ។ ម្ល៉ោះហើយ ក្នុងពេលដែល ករណី មេរោគកូវីដ១៩ កំពុងតែផ្ទុះឡើងឃើញថា មហាជនជាច្រើនភ័យបុកពោះ។ ពិសេសកំពូលតារា ចម្រៀងមួយចំនួន ដែលឆ្លងកូវីដ ក៏ត្រូវបានលើកទឹកចិត្តខ្ពស់បំផុត។

បទចម្រៀងមួយបទ ដែលមានចំនងជើងថា «ក្តីស្រឡាញ់» ដែលមានអត្ថន័យចាក់ដោតលើ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលកូវីដ១៩។ ជាពិសេសអ្នកនិពន្ឋ បានបង្ហោះរូបភាព តារាដែលចេញសញ្ញាកូវីដ អោយជាកម្លាំងចិត្ត ដ្បិតយើងនៅបែកគ្នាព្រោះឆ្លងមែនតែអ្នកមិនឯកាទេ ក្តីស្រឡាញ់នៅមានជានិច្ច។

អ្នកនាង ចាន់ មល្លិកា អ្នកនិពន្ឋល្បីឈ្មោះ មហាជនទទួលស្គាល់ បានសរសេរថា « ក្តីស្រទ្បាញ់» មិនសាបសូន្យ ដែលផុសចេញពីទឹកចិត្តបរិសុទ្ធ ជូនចំពោះបងប្អូនទាំងអស់ជាទីគោរព និងរាប់អាន។ ទោះបីកាយនៅឆ្ងាយពីគ្នា តែចិត្តពួកយើងគឺនៅជាប់គ្នាជានិច្ច ❤️ ពេលវេលា នឹងរសាត់បក់ផាត់វេលាសៅហ្មង ជំនួសមកវិញដោយវេលាជួបជុំសុខដុមរមនា ❤️❤️
សូមចូលរួមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាពីចម្ងាយ យើងនឹងឆ្លងផុតទុក្ខលំបាកមួយនេះទាំងអស់គ្នា។

បទ៖ ក្តីស្រទ្បាញ់ ច្រៀងដោយ៖ លោក ចាន់ សម្ផស្ស / កញ្ញា ណាក់ ស្រីណា / លោក អេលីត ទីវ័ន្ត។ និពន្ធទំនុកច្រៀង៖ ច័ន្ទ មល្លិកានិពន្ធបទភ្លេង៖ លោក ថេត សុខលាភសម្រួលតន្រ្តី៖ លោក ចាន់ សម្ផស្ស រចនាវីដេអូក្រាហ្វិច៖ ក្រុមការងារគេហទំព័រហ្វេសប៊ុកផ្លូវការ ។

LEAVE A REPLY

Please enter your comment!
Please enter your name here