ពេលនេះផ្ទុះ មិនចេះចប់ឡើយ ករណី មេរោគ កូវីដ១៩បាននិងកំពុង បើងឡើងមិនទាន់ស្ងប់ទេ។ ហើយនៅថ្ងៃទី១៣ មិនានេះ តារាកំប្លែង សេន ចិន្តា ហៅអុីត បានឆ្លងកូវីដ១៩ហើយ បន្ទាប់ពីបានប៉ះពាល់ ជនមុនៗដែលផ្ទុក។ នេះជាដំណឹងរំជើបរំជួលបំផុត។

ស្រីអុីត កំពុងតែ សម្រាកនៅមន្ទីរពេទ្យមួយ អតីតសណ្ឋាគារអុីនធើខនរាជធានីភ្នំពេញ។ នាងហាក់មិនតក់ស្លុតទេ ដោយសារចង់ឈ្នះជំងឺ ហើយនាង នឹងគោរពអោយបានតាមបញ្ជាពេទ្យ។ ការឆ្លងជំងឺសាហាវនេះ បានបង្កកម្លាំងកក្រើកពេញនឹងទាំងសង្គមសិល្បៈនិងមហាជន។

គិតមកទល់ពេលនេះ តារាល្បីៗនៅកម្ពុជា ជាច្រើនរកឃើញកូវីដ១៩ ធ្វើអោយខែ មិនា ឆ្នាំ២០២១នេះ ក្លាយជាខែសាងព្រឹត្តិការណ៍សំខាន់មិនធ្លាប់ជួប និងជាប្រវត្តិសាស្ត្រ។ សូមបងប្អូន គោរពបទបញ្ជាតាមក្រុមគ្រូពេទ្យបង្ហាញ អោយបានល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here