លោកមាស សំណាង គឺជាតារាសិល្បៈមួយរូបដែលនិយមលេងស្ទីលបែបកំប្លែង ហើយក៏ជាតួអង្គសម្តែងជើងចាស់មួយរូបដែលធ្លាប់ទទួលបានប្រជាប្រិយភាពមួយរូបផងដែរក្នុងចំណោមអ្នកសិល្បៈរួមជំនាន់។ ត្បិតឈានចូលដល់វ័យចំណាស់បន្តិចមែនប៉ុន្តែលោកនៅតែមានបំណងចង់ឈរជើងក្នុងវិស័យសិល្បៈ និងមិនមានបំណងលាឈប់ពីវិស័យនេះទៀតផង ហើយរាល់កម្មវិធីតូចធំលោកតែងលោកតែបង្ហាញវត្តមានមិនបាត់មុខឡើយ។

លោក មាស សំណាង ក៏ជា សមាជិកគ្រួសារ តារាកម្ពុជា ហើយរមែង បង្ហាញសកម្មភាព ជួយការងារ សង្គមទោះ រវល់ មមាញឹក រឿងផ្ទាល់ខ្លួនបែបណា។ ថ្មីៗនេះ លោក បានចំណាយ ពេលឆ្លៀត ចូលរួមថត បទចម្រៀង « អំពើល្អ» របស់ សមាជិក ដើម្បីបំផុស អោយ មហាជន ចែករំលែង អំពើល្អ ជួយខ្មែរ និងខ្មែរ តទៅទៀត។ ក្រោយមក ក៏ឃើញថា បានទទួលនូវ ការថតរឿង និងស្បតមួយចំនួនជូនផលិតកម្មខ្លះៗ ដែលរុញអោយមាន ពិន្ទុក្នុងសិល្បៈ។

តារា សម្តែង មាស សំណាង ដែលនិយម ស្ទីលនិយាយកំប្លែង បានថ្លែងថា លោកមិនគិតថា ទាល់តែវ័យក្មេងរូបរាង សង្ហា ទើបថតសម្តែងកើតនោះទេ។ វាពឹងអាស្រ័យលើទេពកោសល្យ និងល្បិចសម្តែង និងការមើលឃើញ របស់អ្នកដឹកនាំរឿង។ យ៉ាងណាលោក សប្បាយចិត្តដែល ចូលវ័យ មួយជ្រេបន្តិចមែន តែនៅមានការអោយតម្លៃ លើសិល្បៈ។ លោក និងព្យាយាមខិតខំ ដោយសារសិល្បៈ ជានិស្ស័យដែលចូលចិត្តតាំងពីយូរមកហើយ ទើបខំ ។ តាមតែការងារ មានធ្វើខាងក្រៅ ស្រាប់នោះ បើគេផ្សេងគេមិនមកប្រឡូកឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here