បើទោះជាមិនបានដាក់ឈ្មោះចំៗ ក្នុងការបង្ហោះសាររបស់ខ្លួន គេឃើញអតីតពិធីការិនី ប៉ុស្តិ៍លេខ៥ និង ជាអតីតភរិយា តារាសម្ដែង លោក សុវណ្ណ មករា គឺអ្នកនាង ឈិន សុធារី បង្ហោះសារមួយយ៉ាងចាក់ដោត ដែលបង្ហាញពីអារម្មណ៍មិនអាចទទួលយកបាន។ នៅក្រោមការបង្ហោះនោះ ក៏មានអ្នក Comment រិះគន់ចំពោះទង្វើរបស់លោកឧកញ៉ា ដួង ឆាយ យ៉ាងចំៗផងដែរ។

អ្នកនាង ឈិន សុធារី បានសរសេររៀបរាប់ថា”មនុស្សស្រីមិនមែនជាសត្វដែលមនុស្សប្រុសបញ្ចេញកំហឹងលើនាងនោះឡើយ..ខុសត្រូវយ៉ាងណាប្រើសម្តីគឺគ្រប់គ្រាន់ហើយ។កុំចង់យកឈ្នះដោយអំពើហឹង្សា មកជំនួស យកបេះដូងគេមិនបាននោះទេ 😓😢”។ ការបង្ហោះរបស់អ្នកនាង ក៏ធ្វើអោយអ្នកគាំទ្រភាគច្រើនពេញចិត្តផងដែរ ជាពិសេសក្នុងចង្កោមស្ត្រី ដែលធ្លាប់ទទួលរងនូវអំពើហិង្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here