ពិតជាមានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀង លោក បញ្ញា សិទ្ធិ ត្រូវបានប្រកាសថា មានផ្ទកជម្ងឺកូវីត១៩ ដោយលោកបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញបានយកឡានពេទ្យមកដឹកលោកពីផ្ទះ កាលពីយប់ថ្ងៃទី១៦ មីនា ឆ្នាំ២០២១ បន្ទាប់ពីលទ្ធផលរបស់លោកត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីត១៩។ នេះជាដំណឹងដ៏រន្ធត់ នៅក្នុងចង្កោមអ្នកសិល្បៈ ខណៈដែលលោកគឺជាតារាល្បីម្នាក់ដែលកើតជម្ងឺមួយនេះ បន្ថែមម្នាក់ទៀត បន្ទាប់ពីតារាសិល្បៈច្រើនអ្នក បានក្លាយជាអ្នកជម្ងឺកូវីត១៩។

ជាការជូនដំណឹងសូមអ្នកមានទំនាក់ទំនងជួបលោកទាំងអស់ ឆាប់ទៅពិនិត្យកំហាក។ នេះបើយោងតាម ការជូនដំណឹងពីស្ថាបនិកគ្រួសារតារាកម្ពុជា កាលពីយប់ថ្ងៃទី១៦ មីនា ឆ្នាំ២០២១។

LEAVE A REPLY

Please enter your comment!
Please enter your name here