ដើម្បីអោយមានភាពច្បាស់ពេលនេះគេបាន យកសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយសង្ស័យមានផ្ទុកវីរុសនេះ បន្ទាប់មានការពាក់ព័ន្ធជាមួយនាងអ៊ីត ។
នាយចឺម និងក្រុមគ្រួសារ ត្រូវបានបញ្ជូនមកដល់មណ្ឌលធ្វើចត្តាឡីស័ក នៅរសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ក្នុងមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ នៅសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌ បានឱ្យដឹងថា នាយចឺម មានការពាក់ព័ន្ធជាមួយ នាង អ៊ីត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទើបក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបញ្ជូននាយចឺមព្រមទាំងក្រុមគ្រួសារមកធ្វើចត្តាឡីស័ក និងធ្វើតេស្តវីវុសកូវីដ-១៩តែម្តង ។
ក្នុងនោះ រដ្ឋបាលសេចក្តីជូនដំណឹងស្ដីពី ករណីនារីម្នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សុភ័ណ្ឌ មានវិជ្ជមានកូវីដ១៩ ហើយបានមកលេងមិត្តភក្កិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចាប់អំឡុងថ្ងៃទី១២-១៣ និង១៤ ខែមិនា ឆ្នាំ២០២១ កន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here