រូប១សន្លឹក រវាង ប៉ែន ស្រីពេជ្រ និងស្វាមីជាប់ចត្តាឡីស័ក បង្ហាញរយលាននឹកស្រឡាញ់

0

ពិធីការិនី ប៉ែន ស្រីពេជ្រ បានបង្វំចិត្តនៅឆ្ងាយពី ស្វាមីលោក ឆេង ពន្លកនេត្រា ព្រោះរកឃើញផ្ទុក កូវីដ១៩។ ប្តីប្រពន្ឋមួយគូនេះ ទើបតែរៀបការ នឹងគ្នា ហើយកំពុងស្រឡាញ់គ្នា ស្ទើរលេប និងមិនទាន់ដឹងអីផង ក៏ផ្តាច់គ្នាមួយរយៈដើម្បី សម្រាកព្យាបាលពីជំងឺឆ្លង។

អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះនូវ រូបថតមួយសន្លឹក ពេលនិយាយវិដេអូទៅកាន់ប្តី។ មួយប៉ុស្តី៍នេះ ធ្វើអោយគេគ្រប់គ្នាមានការ ចាប់អារម្មណ៍ នឹកឡើងសែនអាណិត បង្កប់ដោយអត្ថន័យ បុគ្គលកំពុងស្រឡាញ់បែរជានៅផ្សេងៗពីគ្នា។ មហាជន បានជូនពរ អោយស្វាមី របស់ប៉ែន ស្រីពេជ្រឆាប់ជាឡើង វិញលឿនដើម្បីវិល មកជួបជុំប្រពន្ឋ និងវិលមករកការងារវិញ។

គិតមកទល់ពេលនេះ តារាល្បីៗនៅកម្ពុជា ជាច្រើនរកឃើញកូវីដ១៩ ធ្វើអោយខែ មិនា ឆ្នាំ២០២១នេះ ក្លាយជាខែសាងព្រឹត្តិការណ៍សំខាន់មិនធ្លាប់ជួប និងជាប្រវត្តិសាស្ត្រ។ សូមបងប្អូន គោរពបទបញ្ជាតាមក្រុមគ្រូពេទ្យបង្ហាញ អោយបានល្អ រក្សាអនាម័យ និងគម្លាតអោយបានគ្រប់ពេល ពាក់ម៉ាស់ និងមានជែល ឬអាល់កុលដាក់តាមខ្លួនជានិច្ច។ ចំនែកនាយចឺម និងក្រុមគ្រួសារក៏បានក្រុមគ្រូពេទ្យ រួសរាន់យកសំណាកទៅ ពិនិត្យខណៈ អ្នកនៅជិតដិត ក្បែរបញ្ញាសិទ្ឋិ ក៏ត្រូវបានប្រកាសអោយយកសំណាកទៅ ពិនិត្យដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here