វិរៈសេនីយឯក ប៊ុត ចាន់ថា និង ភរិយា បន្តដឹកនាំម៉ាសដល់១៥ម៉ឺនម៉ាស់ហើយ ជួយដល់ខេត្តកំពង់ស្ពឺ

0

ពិតជាមិនសរសើរមិនបាន បន្ទាប់ពីឃើញសកម្មភាពចុះប្រគល់ម៉ាស់របស់លោក វិរៈសេនីយ៍ឯក ប៊ុត ចាន់ថា និង ភរិយាគឺលោកស្រី ឆឹល លក្ខិណា ចុះប្រគល់ម៉ាស់ជាទ្រង់ទ្រាយធំ ដោយគិតត្រឹមថ្ងៃទី១៩ មីនា ឆ្នាំ២០២១ លោក និង ភរិយា ប្រគល់ម៉ាស់ដល់អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ ចំនួន១៥ម៉ឺនម៉ាស់ហើយ ដោយក្នុងចំណោម១៥ម៉ឺនម៉ាស់នោះ គឺឪ១សែន ម៉ាស់ ប្រគល់ជូនដល់សាលាខេត្តកំពង់ស្ពឺ ១ម៉ឺនម៉ាស់ ជូនសាលាស្រុកសំរោងទង ១ម៉ឺនប្រគល់សាលាស្រុកឧដុង្គ ១ម៉ឺនម៉ាស់ប្រគល់ជូនស្នងការខេត្តកំពង់ស្ពឺ និង ១ម៉ឺនម៉ាស់ផ្សេងទៀត ប្រគល់ជូនសាលាស្រុងគងពិសី កាលពីព្រឹកថ្ងៃទី១៩ មីនា ឆ្នាំ២០២១។ អ្វីដែលគួរកត់សម្គាល់ គឺលោក និងភរិយា ប្រកាសថា នឹងបន្តចែកជូននៅតាមសាលាស្រុកមួយចំនួនផ្សេងទៀត ដើម្បីជួយដល់អាជ្ញាធម៌ខេត្តអោយមានម៉ាស់គ្រប់គ្រាន់ចែកជូនមន្ត្រីក្រោមឱវាទ និង ប្រជាពលរដ្ឋ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការរីករាលដាលដោយកូវីត១៩ នៅក្នុងខេត្តកំពង់ស្ពឺ។

លោកវិរៈសេនេយឯក ប៊ុត ចាន់ថា ហៅម៉ៅ សេនាធិការរងបញជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ ដែលជាសប្បុរសជនមួយរូប បានអះអាងថា លោក និង ភរិយា ទើបតែបានបន្តដឹកនាំម៉ាស់ចំនួន១ម៉ឺនម៉ាស់បន្ថែមទៀតហើយ ជូនដល់សាលាស្រុកគងពិសី នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ១៩ មីនា ២០២១។ លោកវិរៈសេនីយឯក ដែលជាម្ចាស់អំណោយ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកយល់ថា នៅក្នុងកាលៈទេសៈនេះ គឺមិនអាចយកម៉ាស់យកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់បាន ទើបលោក និង ភរិយា គឺលោកស្រី ឆឹល លក្ខិណា សម្រេចចិត្តយកទៅប្រគល់ជូនដល់បណ្ដាអង្គភាពនៅខេត្តកំពង់ស្ពឺ ដើម្បីអោយអង្គភាពទាំងនេះ បន្តចាត់ចែងជូនដល់ពលរដ្ឋ តាមតែអាចធ្វើទៅបាន។ លោកថាដោយសារតែកូវីត១៩ផ្ទុះខ្លាំង ទើបលោក និងភរិយា មិនអាចនៅស្ងៀម ហើយត្រូវតែជួយជាម៉ាស់ជូនដល់អង្គភាពនៅក្នុងខេត្ត ដើម្បីរួមចំណែក ម្យ៉ាងមកពីលោក និង ភរិយា ជាអ្នករស់នៅ នៅក្នុងទឹកដីកំពង់ស្ពឺផង ទើបសម្រេចចិត្តជួយម៉ាស់តែក្នុងអង្គភាពសំខាន់ៗរបស់ខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នូវផលប៉ះពាល់នៅក្នុងទឹកដីដែលលោករស់នៅនេះ កុំអោយមានការកើនឡើងនូវជម្ងឺកូវីត១៩។ លោកថាខ្លួនមិនអាចអោបដៃមើលខេត្តរបស់ខ្លួន ស្ថិតក្នុងការប្រឈមបានទេ នៅក្នុងដំណាក់កាលនេះ។ ជំនួយនេះនៅមិនទាន់បញ្ចប់ទេ ប្រសិនបើលោកមើលឃើញពីការលំបាកណាមួយជាក់ស្ដែងទៀត។

គួរបញ្ជាក់ផងដែរថា លោកវិរៈសេនីយឯក ប៊ុត ចាន់ថា ក៏ជាអ្នកជំនួញមួយរូបផងដែរ។ លោក និង ភរិយាត្រូវបានគេស្គាល់ច្រើននៅខេត្តកំពង់ស្ពឺ ដោយសារតែសកម្មនឹងការបរិច្ចាគ ដោយជារឿយៗ គឺលោក និង ភរិយា តែងតែបរិច្ចាគជួយសាលាខេត្ត ជួយដល់អង្គភាពផ្សេងៗ និង ជួយដល់ពលរដ្ឋខ្វះខាតជាច្រើនគ្រួសារ។ ជាក់ស្ដែងក្នុងពិធីបើកសម្ពោធស្ថានីយ៍ទឹកស្អាត កាលពីពេលថ្មីៗ លោក និង ភរិយា ក៏បានចែកអំណោយជាអង្ករ ភួយ គ្រឿងឧបភោគបរិភោគ និង ថវិកា ជូនដល់ពលរដ្ឋជាង៤០០គ្រួសារនៅស្រុកបសេដ្ឋកំពង់ស្ពឺដដែល ដោយមានតារាល្បីៗ មកចូលរួមចុះចែកផងដែរ ដែលធ្វើអោយអ្នកទទួលអំណោយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះបានទាំងថវិកា អំណោយ និង បានជួបតារាដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here