ជារឿងស្លុតចិត្ត ដែល ម្តាយវី ឌីណែត លាចាកលោកទៅ នាព្រឹកថ្ងៃទី១៩ មិនា ឆ្នាំ២០២១នេះ។ នេះជាការបង្កអោយមានភាពកក្រើកនិងសោកស្តាយបំផុត លើគ្រួសារតារាជើងចាស់ ហួរ ឡាវី។
វី ឌីណែត បង្ហោះសារថា «ខ្ញុំលែងមានម៉ាក់ហៅហេីយសូមម៉ាក់ទៅអោយបានសុខម៉ាក់កុំបារម្មណ៍ណាកូននឹងនៅមេីលថែប៉ានឹងអ្នកផ្ទះយេីងកូននឹងរឹងមាំ។

_សូមបីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ​ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយក៏មិនអាចឃេីញសុំបីតែសពខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ

សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះវាលឿនពេកហេីយម៉ាក់អេីយ៕
អ្នកស្រី ងួន សុផាន្នី​បាន​ឆ្លងជំងឺកូវីដ១៩ ពីកូនស្រី វី ឌីណែត ប៉ុន្តែដោយសារតែ​អ្នកស្រីមាន​វ័យ​ចំណាស់​អាយុ​៦៥​ឆ្នាំ​ នឹង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​នោះ​ទើប​ធ្វើ​ឱ្យ​អ្នក​ស្រី​បាន​ទទួល​មរណភាព​នៅ​ក្នុង​ថ្ងៃ​នេះ​តែម្ដង។

អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​បាន​ឃើញ​រន្ធត់​និង​ខ្លោច​ចិត្ត​នោះ​គឺតារាចម្រៀង​ជើង​ចាស់​បាន​ផុស​ដោយ​ក្ដី​ក្ដួល​រងចាំ​ផ្លូវ​ភរិយា​បណ្ដូលដួង​ចិត្ត​វិល​មកកាន់​ផ្ទះវិញ​ដោយ​ក្ដីសុខសាន្តថា ៖ «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែកតស៊ូឡើងអូនសាធុ.សាធុសាធុ»។

LEAVE A REPLY

Please enter your comment!
Please enter your name here