តារាចម្រៀង ជាតិ សុច្ចកា លាតត្រដាងពីស្វាមី ក្រោយចុះអេតាស៊ីវិល

0

នៅទីបំផុតអតីតតារាចម្រៀង កញ្ញា ជាតិ សុច្ចកា បានសម្រេចចិត្តបោះបង់សិល្បៈដែលធ្លាប់តែមានសន្ទុះឡើងកូដជាផ្លូវការហើយ បន្ទាប់ពីនាងសម្រេចចិត្តរៀបការតាមបែបអ៉ឺរ៉ុប និង ចុះអេតាស៊ីវិល ជាមួយបុរសជាអនិកជនរស់នៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០២០។ នាងត្រូវបានគេកត់សម្គាល់ថា ឡើងកូដខ្លាំងក្រោយបញ្ចប់ការប្រលង X Factor របស់ទូរទស្សន៍ហង្សមាស ដោយមានសន្ទុះក្នុងសិល្បៈ រហូតទទួលបានឱកាសចេញទៅច្រៀងនៅលើទឹកដីអូស្ត្រាលី ក្រោយពេលធ្វើឡើងផ្ទះថ្មីនៅព្រែកលាភ កាលពីដើមឆ្នាំ២០២០។ ដំណើរចេញច្រៀងរបស់នាង បានរុញអោយនាងត្រូវគេបង្ខាំងនៅលើទឹកដីអូស្ត្រាលី ស្របពេលដែលកូវីត១៩តម្រូវអោយបិទជើងហោះហើរ ពីអូស្ត្រាលីមកកម្ពុជា ហើយក៏ជាឱកាសដែលជួយអោយនាងបានស្គាល់បុរសម្នាក់រស់នៅទៅនោះ រហូតឈានដល់រូមរស់ជាមួយគ្នា។

អតីតតារាចម្រៀង ជាតិ សុច្ចកា បានបញ្ជាក់ប្រាប់ផ្ទះតារាថា បុរសដែលនាងរួមរស់ជាមួយ មិនមែនជាគូស្នេហ៍ដែលស្គាល់គ្នាពេលនាងរស់នៅស្រុកខ្មែរនោះទេ គឺលោកគ្រាន់តែជាអ្នកគាំទ្រនាងម្នាក់ ដែលនាងបានស្គាល់ក្រោយពេលនាងទៅច្រៀងនៅអូស្ត្រាលីប៉ុណ្ណោះ។ លោកគឺជាអណិកជនរស់នៅទឹកដីនោះ ដែលបានយកចិត្តទិកដាក់ចំពោះនាងក្រោយពេលនាងចុះមកកម្ពុជាវិញមិនកើត ហើយក៏ជាអ្នកតាមស្រលាញ់នាងតែម្នាក់ ដែលហ៊ានស្ដីដណ្ដឹងពីឪពុកម្ដាយតាមប្រពន្ឌអនឡាញ ដោយមិនមែនទាក់ទងគ្នាជារបៀបលេងសើច។ នាងកាន់តែភាពកក់ក្រៅក្រោយពេល បុរសជាគូស្នេហ៍បានដឹកដៃនាងចុះអេតាស៊ីវិល និង បានរៀបការជាមួយនាង តាមបែបបរទេស ក្រោយពេលប្រកាសថា ស្រលាញ់នាង។ នៅក្នុងពេលនេះ នាងទទួលបាននូវភាពកក់ក្តៅយ៉ាងខ្លាំងពីស្វាមី ដោយនាងនៅតែផ្ទះប៉ុណ្ណោះ ហើយស្វាមីនាងគឺអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមួយ និងមានប្រាក់ចំណូលខ្ពស់គួរសម។

ជាតិ សុច្ចកា បន្តថា មកទល់ពេលនេះ នាងមិនខុសពីបោះបង់សិល្បៈនោះទេ ដោយសារស្វាមីមិនអនុញ្ញាតិអោយទទួលការអញ្ជើញការច្រៀងទាំងឡាយ នៅលើទឹកដីអូស្ត្រាលី និង មិនអនុញ្ញាតិ អោយផលិតចម្រៀង ឬ ក៏ធ្វើការណាទាក់ទងនឹងចម្រៀងនោះទេ ដើម្បីមានពេលនៅផ្ទះធ្វើជាមេផ្ទះម្នាក់ និង សិក្សាមុខវិជ្ជាមួយចំនួន ដើម្បីបើកជំនួញក្រោយកូវីត១៩ស្ងប់ស្ងាត់។ ដ្បិតតែមានស្វាមីមើលថៃ និង មានក្ដីសុខ តែនាងនៅតែមានអារម្មណ៍ស្រងេះស្រងោច ដោយសារតែគ្មានឱកាសបានជួបមុខឪពុកម្ដាយ និង អ្នកសិល្បៈ ខណៈដែលរៀបការ ក៏រៀបការតែម្នាក់ឯង គ្មានមេបាចូលរួម ដែលទៅដូចខ្វះអ្វីម្យ៉ាង។
ការប្រកាសលាឈប់របស់នាងក៏ធ្វើអោយហ្វេនៗសោកស្ដាយមិនតិចដែរ ដោយសារតែនាងគឺជាអតីតបេក្ខនារី XFactor ដែលមានប្រជាប្រិយភាពមួយរូប ប៉ុន្តែបែរជាបាយបាយសិល្បៈ ទាំងនៅសន្ទុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here