ជាដំណឹងមួយថ្មីទៀតហើយ ចំពោះ បញ្ហាកូវីដ ព្រោះពេលនេះ បានឆ្លងចូលដល់ ឪពុកម្តាយ និង ក្មួយ តារាចម្រៀងបញ្ញា សិទ្ឋិ។ លោកបានប្រកាសមុននេះ ថា សមាជិករបស់ខ្លួនកំពុង មានវិជ្ជមានកូវីដ១៩ ក្រោយពេលចេញលទ្ឋផល។

បញ្ញា សិទ្ធិ បានស្នើ និង បង្ហោះខ្លឹមសារថា « ខ្ញុំសូមសំណូមពរដល់ក្រុមគ្រូពេទ្យ យកគាត់មកពន្យាបាលនៅ សណ្ឋាគារ អុីន ធេី ខន់ ខ្ញុំសុខចិត្តទៅនៅសាលារៀនវិញ អោយម៉ាក់ប៉ាខ្ញុំមកសណ្ធាគារវិញចុះ ព្រោះគាត់ចាស់ៗ អស់ហេីយ ខ្ញុំសូមអង្វរ 😭😭😭 បងប្រុសហេង ឡុង ជួយខ្ញុំផងចុះ 🙏🏻🙏🏻 សូមអង្វរ ណាគ្រូពេទ្យ»៕

គេចាំថា ម្តាយបញ្ញា សិទ្ធិ ត្រូវបានលោកខ្វល់ចិត្តជាងគេដោយសារឈឺច្រើនហើយ ធ្លាប់ចំណាយ ប្រាក់ព្យាបាលដល់ស្រុកជិតខាង។ ដូចនេះហើយទើបលោក បារម្មណ៍តាំងពីលោកកើតដំបូងម្ល៉េះ។

LEAVE A REPLY

Please enter your comment!
Please enter your name here