មិននឹកស្មាន ម្ដាយឳពុក បញ្ញា សិទ្ធិ ត្រូវគេច្រលំលទ្ធផល កូវីត១៩

0

យោងតាមការបង្ហោះរបស់លោក បញ្ញា សិទ្ធិ កាលពីយប់ថ្ងៃទី២១ មីនា ឆ្នាំ២០២១ លោកបានបង្ហោះថា ខាងពេទ្យជំនាញបានបញ្ជាក់ថា ម្ដាយឳពុក និង ក្មួយរបស់លោក មានកើតកូវីតទាំងអស់ ដោយលោកបានទាំងបង្ហោះជូនដំណឹងពីការកើតកូវីត១៩របស់គ្រួសារខ្លួនជាសាធារណៈនោះផង។ អ្វីដែលហួសចិត្តគឺឡានពេទ្យបានដឹកអ្នកទាំងបីទៅសម្រាកព្យាបាលនៅសាលាមួយ គឺមិនមែននៅសណ្ដាគាអុីនធឺខុន ជិតផ្សារដើមគរ ជាមួយលោកនោះទេ ខណៈដែលលោកក៏បង្ហោះពីអារម្មណ៍ខ្លោចចិត្តនឹងកន្លែងសម្រាកព្យាបាលរបស់ម្ដាយ នៅពេលធៀបនឹងកន្លែងសម្រាកព្យាបាលរបស់ខ្លួននោះផង។
ក្រោយឃើញសភាពរបស់ឳពុកម្ដាយនេះ បញ្ញា សិទ្ឋិ បានស្នើ និង បង្ហោះខ្លឹមសារថា « ខ្ញុំសូមសំណូមពរដល់ក្រុមគ្រូពេទ្យ យកគាត់មកពន្យាបាលនៅ សណ្ឋាគារ អុីន ធេី ខន់ ខ្ញុំសុខចិត្តទៅនៅសាលារៀនវិញ អោយម៉ាក់ប៉ាខ្ញុំមកសណ្ធាគារវិញចុះ ព្រោះគាត់ចាស់ៗ អស់ហេីយ ខ្ញុំសូមអង្វរ 😭😭😭 បងប្រុសហេង ឡុង ជួយខ្ញុំផងចុះ 🙏🏻🙏🏻 សូមអង្វរ ណាគ្រូពេទ្យ»។ ក្រោយពេលលោកបង្ហោះបានតែប៉ុន្មាននាទីប៉ុណ្ណោះ ក៏មានការបង្ហោះតៗគ្នា ហើយទំនងជាផ្អើលដល់ពេទ្យ និងទំនងជាមានការរៀបរកកន្លែងអោយឳពុកម្ដាយរបស់លោកបានសម្រាកនៅទីតាំងដែលសមរម្យវិញ ទើបក៏មានការប្រកាសបញ្ច្រាសទិសពី លោក បញ្ញា សិទ្ធិ ដែលត្រូវគេមើលដឹងថា កើតឡើងពីការពិនិត្យឯកសាររបស់ឳពុកម្ដាយលោកជាថ្មី។ នោះគឺជាលទ្ធផលច្រលំ ដោយអ្នកកើតកូវីតទាំងគ្រួសារនោះ មិនមែនជាឈ្មោះឳពុកម្ដាយរបស់លោកនោះឡើយ ហើយក៏បញ្ជាក់ថាការដឹកឳពុកម្ដាយរបស់លោកទៅកាន់ទីនោះ គឺដោយសារច្រលំឯកសារ។ លោក បញ្ញា សិទ្ធិ បានលុបសារដែលបានអំពាវនាវចាស់ ហើយបង្ហោះជាថ្មីថា”ខ្ញុំបាទសូមកែសំរួលពត័មានពេលនេះប៉ា ម៉ាក់នឹងក្មួយរបស់ខ្ញុំគឺ អវិជ្ចមានទេ ដោយសារខាងក្រុមគ្រូពេទ្យគាត់យកឈ្មោះច្រលំ ខ្ញុំសូមអោយខាងគ្រូពេទ្យយកគាត់ទៅផ្ទះវិញជាបន្ទាន់ ខ្ញុំ បញ្ញាសិទ្ធ”។


LEAVE A REPLY

Please enter your comment!
Please enter your name here