បន្ទាប់ពីបាត់មុខយូរពីពិភពសិល្បៈពុំដែលឃើញ តាក់ ម៉ា ចេញបទចម្រៀងថ្មី និងខានលេចលេចមុខលើឆាកតន្ត្រីនានាមួយរយៈ ស្រាប់តែស្ងាត់ៗនាងបានបង្ហាញវត្តមាននៅក្នុងកម្មវិធី « I am a singer Cambodia season2» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV។ វត្តមានរបស់នាងបានធ្វើឱ្យអ្នកទស្សនានិង បណ្ដារហ្វេនៗដែលគាំទ្ររូបនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈគ្រប់គ្នាធ្លាប់គិតថានាងប្រហែលជាលែងវិលចូលសិល្បៈវិញហើយក្រោយបាត់មុខ។

ប្រសិន បើ តាក់ ម៉ា ចូលជា តារាហង្សមាស ថ្មីមួយដួង ទៀតនេះ និង ជម្រុញអោយ នាង ដែល ស្ងាត់ស្ងៀម ក្នុងសិល្បៈ ហក់ឡើង ភាពទាក់ទាញ ច្រើនខុសពីមុនមិនខាន។ តាក់ ម៉ា ធ្លាប់ ក្លាយជា តារា ចែងចាំង ម្នាក់ ក្រោយ ពេលរសាត់ ចូលផលិតកម្មអឹម និងបន្តសាន់ដេរ។ ប៉ុន្តែ បរិបថបាន ប្រែប្រួល អោយនាងស្ងាត់ពីមួយឆ្នាំទៅមួយឆ្នាំ គ្មានអ្នកតាម ជ្រោមជ្រែង រហូតស្ទើរ បាត់វត្តមាន ពីវិថីនេះ។ នាង ឃើញ ងាកមកសម្តែងភាពយន្ត ខ្លះៗ ដែល មិនសូវធ្វើអោយគេតាមដាន។

វត្តមាន ចូលមក កាន់ទូរទស្សន៍ ហង្សមាស មានការសន្និដ្ឋានថា តាក់ ម៉ា ដែលមានឈ្មោះ ពិត ណុប មុនីសោម៉ា អាចក្លាយជាតារាហង្សមាស ព្រោះ គុណសម្បត្តិ និងទឹកដមសំឡេងនាង ក៏មានភាពទាក់ទាញ។ បើសិនជា ពិតដូចនេះមែន តាក់ ម៉ា ពិតជាកក់ក្តៅ មានសាច់ញាតិនៅទីនោះ ស្រាប់ដែលជា តារាល្បី គឺ ណុប ប៉ាយ៉ារិទ្ឋ និង នីកូ ជាសាច់ឈាមជីដូនមួយ។

កញ្ញា តាក់ម៉ា ធ្លាប់ជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យនាពេលកន្លងមក។ ប៉ុន្តែដោយនាងមានភាពមមាញឹកការរកស៊ីជំនួញ ទើបធ្វើឱ្យនាងសម្រចចិត្តទម្លាក់ចោលការងារសិល្បៈមួយរយៈពេលធំដើម្បីពង្រឹងការរកស៊ី។ ថ្មីៗនេះនាងក៏មានចេញបទចម្រៀង Cover ប៉ុន្មានបទផងដែរ និងបានសម្ដែងរឿងភាគដែលកំពុងចាក់បញ្ចាំងនៅក្នុងប៉ុស្តិ៍ទូរទស្សន៍មួយ ហើយនាងក៏ចាប់ផ្ដើមមានការគាំទ្រជាបន្តបន្ទាប់។

គេរំពឹងថាការចូលប្រកួតនៅក្នុងកម្មវិធីលំដាប់ពិភពលោកនេះ តាក់ ម៉ា នឹងអាចអូសទាញប្រជាប្រិយភាពឡើងវិញ ហើយបន្ទាប់ពីបញ្ចប់ការប្រឡងនាងអាចនឹងមានកន្លែងមួយសម្រាប់ឱ្យនាងបានជ្រកនៅក្នុងផលិតកម្មរស្មីហង្សមាសជាក់ជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here