វី ឌីណែត ៧ថ្ងៃនៃសពម្តាយរំលឹកអាហារដែលអ្នកមានគុណចំណូលចិត្ត

0

ដោយឧត្តម៖ រហូតមកទល់ ពេលនេះ ការលាចាកឋាន របស់ ម្តាយ តារាចម្រៀង វី ឌីណែត បានរំលងទៅ៧ថ្ងៃហើយ។ ចំណែក វី ឌីណែត ក៏ជាសះស្បើយ ពីវីរុស កូវីដ ហើយតម្រូវអោយធ្វើចត្តាឡីស័ក ១៤ថ្ងៃបន្តទៀត នៅអូតែល សុខា។ នាង មានការនឹកអ្នកម្តាយ និងអ្នកផ្ទះ ជា ខ្លាំងដែលមិនអាចទៅបានរង់ចាំជា។

វី ឌីណែត បានសរសេរ បង្ហោះថា «ប្រាំពីរថ្ងៃហេីយដែលម៉ាក់ទៅចោលកូនៗនឹងស្វាមី😭ម៉ាក់ថាឃ្លានក្ដាមយក្សឃ្លានបង្គងយក្ស​ ឃ្លានទាប៉េកាំង​ ណាស់កូន​មិនទាន់ទាំងបានទិញអោយម៉ាក់ហូបស្រួលបួលផង😭 អីលូវបែរជាទិញយកមកសែនអោយម៉ាក់ទៅវិញ😓សូ​មម៉ាក់ទៅអោយបានសុខណា🙏🏼🙏🏼មានជាតិក្រោយមែនសូមអោយពួកយេីងក្លាយជាម្ដាយកូននឹងគ្នាទៀត»។. ដោយឡែក ទាក់ទិន និងស្ថានភាពជំងឺនាង ត្រូវបាន ឌីណែត បញ្ជាក់ថា « កាលពីម្សិលមិញលោកគ្រូពេទ្យបានប្រាប់ថា​ ការយកសំណាករបស់ខ្ញុំពេលកំពុងសំរាកព្យាបាលគឺអវិជ្ជមានពីរដងហេីយ​ ចឹងមានន័យថានាងខ្ញុំបានជាសះស្បេីយពីជំងឺកូវីត19ហេីយ​ តែទោះជាយ៉ាងណានាង​ខ្ញុំពេលនេះគឺត្រូវចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញរយះពេល14ថ្ងៃទៀតដេីម្បីតាមដានអោយច្បាស់ថានាងខ្ញុំពិតជាបានជាសះស្បេីយ100%មែន​. ហេីយនាងខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យជំនាញទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាលនាងខ្ញុំកន្លងមក​ ក៏អរគុណពុកម៉ែបងប្អូនទាំងអស់សំរាប់ការជូនពរនឹងមានការបារម្មណ៍ចំពោះនាងខ្ញុំ​ សូមបងប្អូនទាំងអស់ថែរក្សាសុខភាពអោយបានល្អផង។. សំរាប់នាងខ្ញុំពេលនេះគឺនឹកម៉ាក់»៕

ហ្វេនៗ ដែលស្រឡាញ់គាំទ្រ ក្រុមគ្រួសារ តារាចម្រៀង វី ឌីណែត បានបែរបន់អោយ ជួបនូវរឿងល្អៗឡើងវិញ ហើយអោយ ឌីណែត បន្តកាត់ចិត្តបាត់បង់ម្តាយ។ពិសេសនូវរឹងមាំ ថែសុខភាពមើលថែឪពុក ក្រុមគ្រួសារ និងឆាប់បានបង្ហាញស្នាដៃសិល្បៈច្រៀង សម្តែងជូនអ្នកគាំទ្រ និង ប្រជាជនយើងឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here