ការប្រកួតដ៏ស្វិតស្វាញនៅក្នុងប្រទេសថៃ Miss Grand Internaional 2020 ដែលបានបញ្ចប់នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ បានរកឃើញបេក្ខនារីមួយរូបធ្វើជាម្ចាស់មកុដហើយ គឺបេក្ខនារីមកពីប្រទេស សហរដ្ឋអាមេរិ។ នាងបានទទួលមកុដយ៉ាងមានកិត្តិយសនៅចុងការប្រកួត ខណៈដែលនាងក៏បានបង្ហូរទឹកភ្នែកផង បន្ទាប់ពីបានប្រកាសអោយឡើងទទួលមកុដ។ បេក្ខនារី៤រូបផ្សេងទៀត ដែលទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់រួមមាន បេក្ខនារីមកពីប្រទេស ហ្វីលីពីន ទទួលចំណាត់ថ្នាក់លេខ២ ឬ 1st Runner Up, បេក្ខនារីមកពីប្រទេស កាតាមីឡា ទទួលចំណាត់ថ្នាក់លេខ៣ ឬ 2nd Runner Up, បេក្ខនារីមកពីប្រទេស ឥណ្ឌូនេស៊ី ទទួលចំណាត់ថ្នាក់លេខ៤ ឬ 3rd Runner Up, និង បេក្ខនារីមកពីប្រទេសប្រេស៊ីល ទទួលបានចំណាត់ថ្នាក់លេខ៥ ឬ 4th Runner Up ។ សម្រាប់ពានរង្វាន់ អ្នកស្លៀកឈុតហែលទឹកស្អាត បានទៅប្រទេស ប្រេស៊ីល។ ឈុតតំណាងជាតិទាំង៣ បានទៅ ប្រទេស ថៃ ប្រទេសជប៉ុន និង កាតាមីឡា។ ដោយឡែកសម្រាប់បេក្ខនារីកម្ពុជា ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនោះ គឺបានត្រឹមតែចូលវគ្គ២០នាក់ និង ទទួលបានពានមួយប៉ុណ្ណោះ គឺពាន Country’s Chouce of the year ខណៈបេក្ខនារីជាច្រើនផ្សេងទៀត ក៏ទទួលបានពានលើកទឹកស្ទើរគ្រប់គ្នា ក្នុងជុំ២០នាក់។


LEAVE A REPLY

Please enter your comment!
Please enter your name here