អតីត តារាសម្តែងដាញ់ ម៉ូនីកា ក៏ហាក់ចាប់អារម្មណ៍ មិនតិចនោះទេ នៅពេលដែលអ្នកនាង ស្រាប់តែដឹងថា ទឹកដីកំណើតទីដែល សាងស្នាដៃកិត្តិយសកេរ្តី៍ឈ្មោះ ផ្ទុះឡើងនូវ វិបត្តិកូវីដ១៩ រហូតឆ្លងទាំងតារា និង ពលរដ្ឋមួយចំនួន។ តើអ្នកនាង បានបោះពាក្យអ្វីខ្លះ ពីខាងទឹកដីកង់ហ្គូូរូ នៃដែនកោះអូស្ត្រាលី ទីដែលអ្នកនាង រស់នៅក្រោយរកបានស្វាមីយល់ចិត្ត។

អតីតតារាភាពដែលមានមុខមាត់ស្អាត បែបទម្រង់ខ្មែរចំ បានបង្ហាញនូវការនឹករលឹក អំពីទឹកដីកម្ពុជា ទីធ្លាប់សាងស្នាដៃភាពយន្តរាប់មិនអស់។ លើសពីនេះទៅទៀតអ្នកនាងថែម ទាំងហាក់ស្រពោនចិត្តពេល មានការសួរនាំចំនុចប្រទេសកម្ពុជា កំពុងប្រឈមយ៉ាងខ្លាំងអំពី វីរុស កូវីដ១៩ វាយបំបុកមកលើ ពលរដ្ឋដែលជាឈាមជ័ររួមជាតិជាមួយនាង ។ ពិសេសឃើញភាពលំបាក និងការខ្នះខ្នែងពីរដ្ឋាភិបាល និងខាងសុខាភិបាល គឺតស៊ូរកគន្លឹះប្រយុទ្ឋប្រឆាំងទប់ទល់ លែងគិតពីសុខទុក្ខគ្រួសារ ហើយជួយសង្គម។ នេះជាសិល្បការិនីទី២ ដែលល្បីឈ្មោះ ហើយចាកចេញទៅសាងជីវិតនៅនាយសមុទ្រ ព្រោះមុននេះ សារ៉ាយ សក្ខណាក៏ផ្ញើសារជូនពរ។

ម៉ូនីកា ដែលមានកូន២ ហើយផ្ញើកាយវាសនា នៅអូស្ត្រាលី១១ឆ្នាំមកហើយ បានបង្ហាញ អារម្មណ៍ពិតពេលនេះថា ខណៈពេលស្រុកកំណើតវឹកវរជាមួយ កូវីដ១៩ សូមបងប្អូនថែរក្សា សុខភាពពាក់ម៉ាស់ ដាក់ជែលឬ អាល់កុល តាមខ្លួនគ្រប់ម៉ោង។ ឯបងប្អូនដែលផ្ទុកត្រូវ រឹងមាំតស៊ូ ហើយជឿជាក់លើក្រុមគ្រូពេទ្យ និង ស្តាប់តាមបញ្ជាពេទ្យ។ ស្របពេលស្រុកយើងមានវ៉ាក់សាំងចាក់ការពារ ក៏រំពឹងថា និងមានការធូរស្បើយហើយ មិនត្រូវធ្វេសប្រហែស ឬនៅជុំៗគ្នាពេកទេ ក្នុងកាលៈទេសៈនេះ។ នាងបន្តថា នៅអូស្ត្រាលី ជិតមានវ៉ាក់សាំងចាក់ការពារ ហើយនាងនឹងទៅចាក់។ លើសពីនេះបើសភាពការល្អឆ្នាំក្រោយ នាងនឹងមកលេងស្រុកខ្មែរសារជាថ្មីទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here