ចាត់ទុកថា នេះជាការធ្វើអោយមានការចាប់ អារម្មណ៍ថ្មីមួយទៀត ដែលនិយាយអំពីវិស័យបវរកញ្ញា Miss Grand international 2020។ ភាពកន្ត្រាក់ទាក់ទាញបាន ធ្វើអោយអតីត បវរកញ្ញាចក្កវាឡកម្ពុជា ឆ្នាំ២០១៨ រឿន ណាតទប់នូវ អារម្មណ៍មិនបាន ហើយបោះពាក្យមួយចំនួន ដាក់ទៅលើ។

រឿន ណាត ដែលជាបវរកញ្ញា កម្ពុជាម្នាក់ដែរ ដែលធ្វើអោយគេទាក់ទាញតាំងពិពេលទៅប្រឡង។ នាងជាបុគ្គលផ្តើមអោយវិស័យបវរកញ្ញាចាប់ផ្តើម មានការទាក់ទាញ។ ម្ល៉ោះហើយពេលឃើញមានដំណើរវិវត្តន៍ និងការគាំទ្រដូចខ្លួនពីមុន ទើបបណ្តាលអោយនាងនិយាយនូវ អារម្មណ៍ក្នុងចិត្តដាក់។ រឿន ណាតលើកឡើងថា « កញ្ញាស្បែកខ្មៅក្លាយជមកុដ ព្រោះ៨ឆ្នាំហើយ កម្មវិធីនេះកើតឡើងហើយអត់ មានអ្នកណាបែបនេះទេ។នេះជាលើកទី១។ នាងទាយក្នុងចិត្តថាឆ្នាំនេះប្រាកដជា យកស្បែកខ្មៅ ដូចការគិត។ នេះគ្រាន់តែជាបទពិសោធន៍ ហើយគ្រាន់តែមើលកម្មវិធីនេះតាំងពីដើម នូវឆ្នាំនេះដឹងថា អាចជាស្ត្រីស្បែកខ្មៅនឹងឆ្លាតវៃយកមកុដ។

បវរកញ្ញាមកពីអាមេរិកដែលឈ្នះមកុដ Miss Grand international 2020 បើពិនិត្យតាមលំដាប់វិញ្ញាសារដែល នាងបានបង្ហាញឃើញថាមាន ភាពល្អ គួរអោយចាប់អារម្មណ៍។ នាងមានភាពជឿជាក់ និងការច្នៃស្ថានការណ៍ ក្នុងពេលដែលនាងដើរបង្អួតរាង។ទាំងនេះស្តែងអោយឃើញពីការ បុិនប្រសព្វដោះស្រាយពេលប្រឈមនិងការងារ។

LEAVE A REPLY

Please enter your comment!
Please enter your name here