សុខ សីឡាលីន​ តាមដានសំណាកខណៈបងប្រុសរកឃើញវិជ្ជមានកូវីដ

0

សុខ សីឡាលីន បានបង្ហាញនូវអារម្មណ៍ពិបាកក្នុងចិត្តមួយចំនួន ខណៈពេលនេះនាងមានសមាជិកមួយចំនួន មានកូវីដ១៩។ ម្ល៉ោះក្តីបារម្មណ៍ បន្ថែមគឺសុខភាពឪពុកម្តាយនាង ច្រើនជាងគេ។

តារាចម្រៀងក្នុងផលិតកម្មហង្សមាស នាង សុខ សីឡាលីន​​​ បានប្រកាសថា បងប្រុសរបស់នាងត្រូវបានរកឃើញផ្ទុកមេរោគកូវីដ១៩។ សុខ សីឡាលីន បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះថា ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីត19 ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ។ នាងបញ្ជាក់ថា ក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំបានចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី។
នាងថា​ ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ) ហើយអ្វីដែលនាងបារម្ភគឺប៉ាមាក់របស់នាងដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស។យ៉ាងណាបើតាម សុខ សីឡាលីន លទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ។នាងបានលើកឡើងបន្ថែមថា នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ ហើយ ម្នាក់ដើរហើរ មិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ3កុំ 3ការពារណាបងប្អូន៕​

LEAVE A REPLY

Please enter your comment!
Please enter your name here