អ្នកនាង សុគន្ធ និសា ពេលនេះ អាការៈជំងឺនៃកូវីដដែលមានផ្ទុក បានជាច្រើន។ អ្នកនាង បានសម្រេចមកផ្ទះធ្វើចត្តាឡីស័កបន្តទៀត។ អ្នកនាងនៅមាន អាការៈរៀងហត់ ស្ងួតក និយាយច្រើនហត់ តែពេទ្យប្រាប់ថា ខំហូបទឹកក្តៅ ហាត់ប្រាណនិង កុំគិតច្រើន។យ៉ាងណា អ្នកនាងរមែង Like video និយាយពីស្ថានភាពជាប្រចាំ ជូនអ្នកគាំទ្រដើម្បីចែក បទពិសោធន៍។

សុគន្ធ និសា បានបង្ហើបថា អំឡុងខ្លួន មានមេរោគ កូវីដ១៩ ឃើញថា អ្នកនាងបានទៅកាន់ទីតាំងខ្លះ ហើយពេលនេះបានបើកចិត្តសុំទោសម្ចាស់ទីតាំង ដែលអ្នកនាងគ្មានចេតនា បង្ករឿងយ៉ាងនេះទេ។

អ្នកនាងបានសរសេរថា «ជំរាបសួេបងប្អូនទាំងអស់គ្នា​ 🙏😍យេីងជជែកគ្នា​ អំពី​ ស្ថានភាពជំងឺកូវីដ​ 19​ ទាំងអស់គ្នា​ ក្រែងអាចទុកជាបទពិសោធ៍ដេីម្បីការពាខ្លួនៗងខ្លះណា​ ។ នាងខ្ញុំសូមទោសចំពោះគ្រប់ទីកន្លែងទាំងអស់​ បេីខ្ញុំមានធ្វេីអោយប៉ះពាល់ដោយ​ អចេតនា​ ដូចជាទីតាំង​ Metro TK នឹងកន្លែងផ្សេងទៀត​ ដោយមិនបានដឹងខ្លួនឡេីយថាខ្លួនមានផ្ទុក​ covid19 ខ្ញុំមិនបានទៅយូរខែហេីយ​ តែចៃដន្យថ្ងៃនុះខ្ញុំឈៀងចូលយកស្វាមីខ្ញុំ​ដែលគាត់មានការចាំបាច់ជួបមិត្តភ័ក្តបន្តិច​ ដោយការរាប់អានគ្នា​ ក័បានចូលអង្គុយបន្តិច​ ក៏បានជាប់ពាក់ព័ន្ធខ្លះទៅ​។ យ៉ាងណាក៏សូមអធ្យាស្រ័យផងចុះ​ ព្រោះគ្មានអ្នកណាដឹងឡេីយ​ ហេីយបេីអាចជ្រេីសរេីសបាន​ ខ្ញុំមិនជ្រេីសរេីសយកជំងឺមកដាក់ខ្លួន​ នឹងដេីរចម្លងគេបែបនេះឡេីយ​ ខ្ញុំគ្មានអណាចអីទេ​ ។ សូមអរគុណបងប្អូនទាំងអស់ណាចាដែលតែងផ្តល់កំលាំងចិត្តរហូតមក​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here