តារាចម្រៀងជួរមុខក្នុងផលិតកម្មហង្សមាសនាង ពេជ្រ សោភា​ បានឆ្លងផុតហានិភ័យ ក្រោយពីការធ្វើតេស្តស្វែងរកមេរោគកូវីដ១៩​ ចំនួន៣លើកដោយទទួលបានលទ្ធផលអវិជ្ជមាន។

ពេជ្រ សោភា​ បានបង្ហោះសារតាមហ្វេសប៊ុកនៅថ្ងៃនេះថា លទ្ធផលធ្វើតេស្ត របស់នាងខ្ញុំទាំង៣ដងបាន ចេញមកហើយ៖
1/ – លើកទី១ ថ្ងៃទី ០៩ មិនា ៖ អវិជ្ជមាន
2/- លើកទី២ ថ្ងៃទី ១៣មិនា ៖ អវិជ្ជមាន
3/- លើកទី៣ ថ្ងៃទី ២៨មិនា ៖ អវិជ្ជមាន។
យ៉ាងណានាងសូមអរគុណ បងប្អូនដែលបានព្រួយបារម្មណ៍ សូមថែទាំសុខភាពទាំងអស់គ្នា បើសង្ស័យថាខ្លួនផ្ទុក កូវីត១៩ ខ្ញុំសូមសំពាះលើកដៃ អង្វរបងប្អូន សូមចូលរួមធ្វើតេស្ត ទាំងអស់គ្នា ព្រោះការធ្វើតេស្ត គឺ មិនឈឺចាប់ មិនអស់លុយ ហើយធ្វើអោយបងប្អូន បាត់ភ័យ និង សង្ស័យទៀតកុំភ្លេច ៣កុំ ៣ការពារ!។
ជាការកត់សម្គាល់តារាចម្រៀងនាង ពេជ្រ សោភា បានសម្រេចដាក់ខ្លួនឯងដោយនៅដោយឡែក និងយកសំណាកទៅពិនិត្យស្វែងរកជំងឺកូវីដ១៩​​ បន្ទាប់ពីតារាក្នុងគ្រួសារហង្សមាសត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។

តារាហង្សមាសជាច្រើនខ្លះវិជ្ជមាន និងអវិជ្ជមាន ដោយសាររលកទី៣ កូវីដ១៩។ យ៉ាងណាពួកគេបានស្បើយប្រសើរសុខភាពល្អជាមុនច្រើន នៅតែបន្តតាមដានមួយរយៈខ្លីទៀត។ ការវាយប្រហារដោយរលកមេរោគកូវីដ១៩នេះ ពិតជាផ្អើលរង្គើទាំងមហាជន និងសង្គមសិល្បៈ។ ដូចនេះសូមប្រកាន់ភ្ជាប់៣កុំ ៣ការពារ ជានិច្ចកុំប្រហែស។

LEAVE A REPLY

Please enter your comment!
Please enter your name here