ថ្វីដ្បិតថារថយន្តព្រុស ឆ្នាំ២០០៦ ដែលឌីជេ ឆ្លាម បានទិញកាលពីថ្ងៃទី ៣ មេសា ឆ្នាំ២០២១ មិនមែនជារថយន្តតម្លៃច្រើនម៉ឺនដុល្លារ ប៉ុន្តែចាត់ទុកគឺជាការសរសើរមួយ ដោយសារតែរថយន្តតម្លៃជាង១ម៉ឺនដុល្លារនោះ គឺលោកទិញផ្ដាច់មិនមែនបង់រំលោះ ហើយជាថវិកាដែលលោកបានសន្សំពីការសម្ដែង និង លក់ងៀតក្របី ក្នុងសម័យកូវីត១៩។ នេះជាការខិតខំមួយក្នុងនាមជាអ្នកសិល្បៈ បន្ទាប់ពីចេះបត់បែនក្នុងការរកចំណូល ក្នុងពេលការងារសិល្បៈធ្លាក់ចំណូល។

ឌីជេ ឆ្លាម និយាយថា ថវិកាដែលបានយកមកទិញរថយន្ត ក្នុងពេលកូវីត១៩ កំពុងផ្ទុះខ្លាំង គឺបានពីការប្រឹង Live លក់ងៀតក្របី ម្ទេសក្រៀម តាំងពីកូវីត១៩ផ្ទុះខ្លាំង និងបានពីការសន្សំកាកល្អិតពីការសម្ដែង បើទោះជាការងារសិល្បៈធ្លាក់ចុះ។ ក្នុងនាមជាមេក្រុមកំប្លែង ឌីជេ ឆ្លាម ដែលជាអ្នកដឹកនាំការសម្ដែងកំប្លែងផង និង ទទួលអាហ្វែច្រៀងផង បានទទួលស្គាល់ថា ការងារសិល្បៈធ្លាក់ចំណូល តែរាល់ចំណូលដែលលោកទទួលបាន គឺលោកតែងតែសន្សំ ដោយការចាយវាយផ្សេងៗ គឺលោកយកប្រាក់ពីការជួលរថយន្ត២គ្រឿងអោយអ្នករោងចក្រមកចាយ ហើយតាំងពីផ្ទុះកូវីត១៩មក គឺលោកងាកមកលើកត្រីងៀត គោងៀត និង ម្ទេសក្រៀម យកមកលក់លើអនឡាញមិនទំនេរ។ ជាក់ស្ដែងមកទល់ពេលនេះ លោកនៅតែសកម្មនឹងការ Live លក់ គោងៀត និង ម្ទេសក្រៀម ដោយមុខរបរនេះទទួលបានចំណូលច្រើន ដោយអាចជំនួសប្រាក់ចំណូលសិល្បៈ ដែលធ្លាក់តាំងពីកូវីត១៩ផ្ទុះឡើង។ លោកថាគ្រាន់តែសិល្បៈធ្លាក់ចុះ លោកសម្រេចចិត្តយករថយន្ត Rav 4 និង ឡិចស៊ីស 470 អោយទៅអ្នករោងចក្រដើម្បីទប់ចំណូល ហើយដោយសារតែការបង្កើនមុខរបរលក់ងៀតក្របី និង មុខទំនិញផ្សេងទៀត តាមអនឡាញ ហើយដោយសារតែសន្សំសំចៃមិនហ៊ានខ្ជះខ្ជាយ ទើបទិញបានរថយន្តព្រុសមួយគ្រឿងនេះ ដើម្បីបានធ្វើដំណើរវិញ។ គំនិតច្នៃប្រឌិតនេះ ក៏ចាត់ទុកថាជាភាពវៃឆ្លាតរបស់អ្នកសិល្បៈមួយផងដែរ នៅក្នុងសម័យកូវីត១៩ ដែលអ្នកខ្លះមិនចេះបត់បែនក្នុងការចូលចំណូល។ ឌីជេ ឆ្លាម ក៏ជាតារាសម្ដែងក្បាច់គុនមួយរូប និង មានទេពកោសល្យផ្នែកសម្ដែងក្រមិចក្រមើមនៅតាមភាពយន្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here