សោម ស្រីនាថ មានវាសនា ល្អណាស់នៅពេលមានឱកាសក្លាយជា ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសផ្នែក ផ្សាយផ្ទាល់តន្ត្រីកម្សាន្ត។ នាងទទួលបានការចាប់អារម្មណ៍ជាថ្មីហើយយីអ៊ុនវិញក៏ឡើងមិនធម្មតា។ ថ្មីៗនេះសោម ស្រីនាថ បានត្រូវក្រុមការងារមួយយកនាងថតរចនាតុបតែង ជាតួអង្គទេវតាឆ្នាំថ្មី ដោយក្រោយចេញរូបរាងផ្លូវការឃើញថាពិតជាសមណាស់ ពិសេសទម្រង់មុខ។

ឈុតនាងគ្រងនោះ រុញអោយ សោម ស្រីនាថ ទទួលបានការ ចាប់អារម្មណ៍ហើយ ហ្វេនៗមួយចំនួនលើកសរសើរ។ គេមិននឹកស្មានថា ស្រីនាថដែលតស៊ូ ក្នុងសិល្បៈយូរឆ្នាំពិតជា បានហុចផលបណ្តើរៗហើយ ក្រោយតស៊ូ។ រំពឹងថាតំណែង នៅហង្សមាស ស្រីនាថនឹងតស៊ូធ្វើអោយបានល្អព្រោះមិនងាយនឹង បានចូលបម្រើការងារស្ថាប័នល្បីនេះទេ។

ឈុតទេវតាឆ្នាំថ្មី​ ព្រះនាម​ មណ្ឌាទេវី​ ដែលនឹងយាងចុះមកថែរក្សារជម្ពូទ្វិបដែនកម្ពជាវេលាម៉ោង​ ៤:០០នាទីព្រហាម​ (​ យាមទី៧​ )​ ថ្ងៃពុធ​ ៣កេីត​ ខែរពិសាខ​ ដែលត្រូវហ្នឹងថ្ងៃទី១៤​ ដែលហ្នឹងត្រូវហ្នឹងថ្ងៃទី១៤​ ខែមេសា​ គ.ស​ ២០២១​ ។

អម្ពរពស្ត្រា​ (សម្លៀកបំពាក់​)​ ពណ៌​ខៀវខ្ចី​ (​ ពណ៌​ប៉ៃតងលឿង​ )​ លម្អរព្រះកាណ៍​ដោយសៀតផ្កាចម្ប៉ា​ អាភរណៈ​ គ្រឿងលម្អរប្រដប់កាយ​ ទ្រង់កែវពិទូរ្យ​ (​ ត្បូងភ្នែកឆ្មា​ )​ ភក្សារហារ​ :​ សោយទឹកដោះសិប្បិន​ (​ ទឹកដោះថ្លា​ )​ ទឹកដោះឆ្អិន​
សាស្ត្រាវុធក្នុងព្រះ​ហត្ថ​ :​ ឆ្វេងកាន់​ យិដ្ឋិ​ “ឈឺច្រត់​”​ ស្ដាំ​កាន់​ សុណា​ “​ម្ជុល”​ សម្រាប់ត្បាញរឺដេប៉ាក់​ យាន្តជំនិះ:​ គង់លេី​ “គទ្រភ”​ ទេពនិករ​ (សត្វលា)​ ។ សូមទេវតាឆ្នាំថ្មី ប្រោសព្រំប្រជានុរាស្ត្រកម្ពុជាទាំងអស់ ជួបប្រទះសេចក្តីសុខសប្បាយ សុខភាពល្អ ជៀសផុតជំងឺអាក្រក់ទាំងឡាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here