យោងតាមបង្ហោះរបស់ លោក អ៊ឹម ជីវ៉ា បានប្រកាសថា លោកជំទាវឧកញ៉ានឹម វណ្ណៈ កូនស្រី លោកជំទាវ ហ៊ុន សុីណាត បានធានចិញ្ចឹម វិរៈសិល្បករចាបុីដងវែង គឺលោកតា គង់ ណៃ ដោយលោកជំទាវ រៀងរាល់ខែ រហូតដល់ចំនួន 5ឆ្នាំ ដោយក្នុងមួយខែគឺមានទាំងអង្ករ ត្រីងៀត និង ថវិកាជាប្រចាំ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង កាលពីរសៀលថ្ងៃទី ៤ មេសា ឆ្នាំ២០២១ មុននេះ ក្នុងឱកាសដែល លោកតាវិរៈសិល្បករ គង់ ណៃ ទៅទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ ជាកូនស្រី។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីរបស់ លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា ដោយមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បម្រើវិស័យសិល្បៈជិតរយៈពេលជិត៦០ឆ្នាំ និងដោយចង់អភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ផង ទើបធ្វើអោយលោកជំទាវមានចិត្តអាណិតគោរពស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ និងសម្រេចចិត្តឧបត្ថម្ភរយៈពេល៥ឆ្នាំ។ លោកជំទាវបន្តទៀតថា ការជួយរបស់លោកជំទាវ និងអ្នកម្តាយ ហ៊ុន សុីណាតព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលថ៊ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះសម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា ។

អំណោយដែលលោកជំទាវ បានផ្ដល់នៅថ្ងៃជួបផ្ទាល់នោះរួមមានថវិការរបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន 500$ និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា
១​ ទឹកប្រាក់ឧបត្ថម្ភចំនួន​ ៥០០,០០០៛ក្នុង១ខែ
២​ អង្ករ៥០គីឡូ. ក្នុង១ខែ
៣​ ត្រីខ១យួ​
៤​ ទឹកសៀអៀវ១យួ
ហើយ៣ខែម្តងគឺសិល្បករ លោកតាគង់ណៃ ត្រូវមកទទួល ពី លោកជំទាវឧកញ្ញ៉ា នឹម​ វណ្ណ:​ តាមរយ:មេធាវី​ ពៅ​ បញ្ញា នៅទីតាំងHNS. 🙏 ។

LEAVE A REPLY

Please enter your comment!
Please enter your name here