តារាសម្ដែង និង ជាថៅកែលក់រថយន្ត លោក ហេង ជីជី ដែលមានឈ្មោះពិតថា ប៊ុន គ័ង បានបង្ហាញនូវអារម្មណ៍ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង បន្ទាប់ពីមានបុគ្គលម្នាក់បានបង្ហោះបរិហាកេរ្តិ៍ពីលោក ដោយខុសការពិត ខណៈដែលលោកបញ្ជាក់ថា បើទោះជាមានការសុំទោសរួចហើយ ប៉ុន្តែអ្នកបានឃើញត្រឹមតែការបង្ហោះបង្ខូចឈកមោះ គឺនៅតែបន្តចែកចាយ និង តែស្ករធ្វើអោយលោកប៉ះពាល់កិត្តិយស ដែលលោកកំពុងចាំមើលថា បើការបញ្ចេញមតិទាំងឡាយណាដែលធ្វើអោយលោកបន្តខូចឈ្មោះ គឺលោកនឹងមានវិធានការផ្លូវច្បាប់។ លោកថា បុគ្គលម្នាក់នោះ បានប្រើរូបថតរបស់លោកយកទៅបង្កើតអាក់ខោនដើរបោកគេ ហើយជារឿងមិនអាចទទួលយកបាន ដោយសារតែម្ចាស់ទំនិញដែលត្រូវអ្នកយករូបលោកទៅបន្លំ បានបង្ហោះថាលោកគឺជនឆបោក ទាំងលោកដែលជាម្ចាស់រូប មិនបានទាំងដឹងអ្វីសោះ។ លោកថា ក្រោយការបង្ហោះថាលោកជាជនឆបោក លោកបានទាក់ទងទៅកាន់អ្នកបង្ហោះភ្លាម ហើយក្រោយពីទទួលស្គាល់ថា អ្នកដែលយករូបលោកទៅបង្កើតអាក់ខោនក្លែងដើរឆបោកគេ និង រូបលោកគឺជាបុគ្គលផ្សេងគ្នា ទើបម្ចាស់ផេកនោះ លុបចោល និង សុំទោសជាសាធារណៈ។ លោកថាផេកនោះបង្ហោះពីលោកដោយមិនស៊ើបការពិតប្រមាណជាមួយអាទិត្យមកហើយ តែលោកមិនបានដឹង ដោយទើបតែឃើញបង្ហោះជាថ្មី ហើយមានអ្នកស្សែចូលគ្រុបលក់ឡានដែលជាក្រុមមិត្តភ័ក្ត្រ ទើបភ្ញាក់ខ្លួនក្រញ៉ាង។

លោក ហេង ជីជី ដែលត្រូវគេស្គាល់ច្រើនតាមរយៈការសម្ដែងក្នុង MV ជាច្រើនដូចជាបទ«ធ្វើម្ដេចយើងក្រ» បទ«ចាំបងស្លាប់សិន» និង បទជាច្រើនទៀតរបស់ផលិតកម្មហង្សមាស និង ថោន នាពេលថ្មីៗ បានបន្តទៀត ការបង្ហោះរបស់ជននេះ ហាក់មានឥទ្ធិពលក្រោយការសុំទោស ហើយលោកក៏នឹងមានវិធានការផងដែរ ចំពោះជនខិលខូច ដែលបានយករូបលោកទៅបង្កើតអាក់ខោន ដើរឆបោកគេ ដូចអ្វីដែលលោកបានឃើញនេះ។ លោកក៏ប្រកាសសុំអោយអ្នកដែលឃើញអាក់ខោនទាំងឡាយដែលប្រើរូបលោក ហើយទៅដើរឆបោកគេលើករណីផ្សេងៗ ជួយជូនដំណឹងមកកាន់អាក់ខោនផ្ទាល់ខ្លួនរបស់លោកផងដែរ ដោយលោកមានហ្វេសប៊ុកតែមួយគត់ គឺ Heng Gi Gi ដោយគ្មានអាក់ខោនផ្សេងឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here