សូដា នីតា បានចាត់ទុកថា ងារជាម្តាយក្រោយ សម្រាលកូនក៏មានតួនាទីសំខាន់មួយ មិនចាញ់អំឡុងពេលពពោះ។ ម្ល៉ោះហើយទើប អ្នកនាងចាត់ទុកថា មនុស្សស្រីពេលមានកូន ពិតជាដឹងកាន់តែច្រើន ក្នុងការថែទាំខ្លួនប្រាណ អោយបានប្រយ័ត្នប្រយែងបំផុត។

នីតា បញ្ចេញសារថា ”ស្គាល់រសជាតិហើយ ដែលចាស់ៗនិយាយថា សរសៃខ្ចី ទាស់រឹងថ្គាម ស្រៀវអស់ជើងធ្មេញ ខាំថ្គាមញ័រអស់ខ្លួនហើយ ឈឺចុកសៀតផ្កា ពិបាករកនិយាយមិនត្រូវ”។

ការថ្ងូរទាស់១យប់ទល់ភ្លឺនេះ ក្រោយពីសូដា នីតា បានសម្រាលកូនរយៈពេល២៦ថ្ងៃមកហើយ ពោលគឺតាំងពីនាងសម្រាលកូនដំបូង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយដាក់ឈ្មោះកូនថា “ស៊ិនសូ ម៉េងឃុន” ហើយដោយសារតែពេលនេះកំពុងផ្ទុះកូវីដ-១៩ ទើបនីតា មិនទាន់កំណត់ពេលវេលានៃការចូលសិល្បៈវិញឡើយ បន្ទាប់ពីនាងបានសម្រាកពីការថតសម្ដែងតាំងពីមានផ្ទៃពោះ៦ខែម្ល៉េះ។ អ្នកនាងក៏ កក់ក្តៅជាងមុន ក្រោយពេល សម្រាល ក៏ឃើញថា ស្វាមីលោកយុទ្ឋ ឋានៈ ក៏នៅ ក្បែរកាយជាប្រចាំដើម្បីកម្លាំងចិត្ត ក្នុងពេលសម្រាក។ អ្នកទាំង២ក៏ ចង់រៀបពិធីបង្កក់កូនអោយ មានភាពអ៊ូរអរ តែខណៈផ្ទុះកូវីដមិនអាច ជុំគ្នាច្រើននាក់បានឡើយ រង់ចាំឱកាសក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here