តារាចម្រៀងពេជ្រ សោភា ហាក់មិនពេញចិត្តឡើយ នៅពេលឃើញ មានបុគ្គលមួយចំនួន ដែលល្បីលើបណ្តាញសង្គម ហើយមក ឈ្លោះកាប់ចាក់គ្នារឿង ឯកជនជីវិត២នាក់ប្តីប្រពន្ឋ។ រឿងនេះនាងទទូចអោយ ដោះស្រាយតែ២នាក់ទៅ កុំបាច់បើកសំពត់ហែក អោយគេដឹង បើល្បីដែរត្រូវជួយពន្យល់ណែនាំក្បួនជួយទប់ស្កាត់ ជំងឺកូវីដ។

ពេជ្រ សោភា ហាក់ទើសហើយបានចេញ មុខឡាយវិដេអូថា មាំងៗដោយមិនខ្លាចគេខឹងឡើយ។ នាងនិយាយឭៗថា មិនគួរលើកយកអារឿង ប្តីប្រពន្ឋឯង ឈ្លោះគ្នាមកដាក់លើបណ្តាញសង្គមទេ ព្រោះបណ្តាញសង្គមមិនមែនជា តុលាការឡើយ។ ខ្មាស់គេក្មេងៗស្តាប់ហើយមើលទៅ គិតថានិយាយតែរឿងភេទ។ យើងប្រកែកគ្នាស្ងាត់ៗតែ២នាក់ទៅ មិនគួរឡាយបើកចំហរ។ ពេលវេលានេះ ដឹងហើយគេកំពុងតែភ័យរឿងផ្ទុះកូវីដ ហើយចេញមេរោគប្រភេទថ្មីគួររួមគ្នាផ្សាយអោយបានច្រើន អប់រំពលរដ្ឋ។ មើលផង អ្នករត់ម៉ូតូឌុប លក់ខ្ចៅខ្ទង រត់តុក តុក និងខ្លះទៀតធ្វើការមិនបាន មិនហ៊ានចេញក្រៅ ស្ទើរតែដាច់លុយកាក់ស្បៀងអាហារ។ ហេតុម្តេចមក យករឿងចឹងៗ មកលាតត្រដាងអោយ គេវិភាគ។ ជួយគ្នានិយាយរឿង ថែសុខភាព កូវីដថ្ងៃនេះកើន ប៉ុន្មានថយប៉ុន្មាន។ ហេតុអីកូវីដមានអ្នកស្លាប់ ខាងក្រសួង និងរដ្ឋាភិបាល កំពុងតែលំបាក មួយថ្ងៃៗ ខំរកវិធីទប់ស្កាត់ដោះស្រាយឡើងអស់កម្លាំងក្នុងខ្លួន គួរយល់ផងទៅ។ លើសពីបារម្មណ៍ បើមនុស្សចាស់ឆ្លងរិតតែលំបាក សូម្បីម្តាយខ្ញុំរិតតែបារម្មណ៍ អាយុច្រើន ចឹងយើងគួរណាបង្វិលស្ថានភាពមកតាមដានការ ណែនាំតាមក្រសួង អោយច្រើន ព្រោះនេះជារឿងស្លាប់រស់យល់ ដំណាក់កាលនេះផងបានទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here