នៅទីបំផុតក្រោយពេល ប្រជុំជ្រើសរើសឈុត តំណាងជាតិយ៉ាងលម្អិត ពេលនេះបានចេញនូវរូបរាងហើយ ដោយសម្រេចយកឈុតបុរាណមួយអោយ ស្រីស្អាតរ៉េត សារីតា យកទៅប្រកួតប្រជែង។

ឈុតនេះស្នាដៃលោក Meak Koun ម្ចាស់ជ័យលាភី Best National Costume MUC2020 ដែលមានឈ្មោះថា «ឈុតទេពរួបរួម​ »ត្រូវបានជ្រើសរើស យកទៅប្រកួតនៅក្នុងកម្មវិធីMU2020 សហរដ្ឋអាមេរិក។ ឈុតនេះទាំងស្អាត ប្រណិត ពោពេញដោយអត្ថន័យ សាកសមតំណាងអោយជាតិកម្ពុជាយើង។

ចំនែក លោកម៉ែននិមលរត្ន អ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញា ចក្កវាឡ កម្ពុជា បានសរសេរបង្ហាញថា « សុំអានCaption នេះអោយចប់​ ចាំCommentsដោយសេចក្តីថ្លៃថ្នូរ!។ ឈុតទេពរួបរួម​ នឹងយកទៅប្រកួតនៅMU2020 បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់រវាងអ្នករៀបចំកម្មវិធីMUC និងលោក​ បូរ៉ា​ និងលោក​ មាឃ​ គួន!​
ចំណែកឈុតល្ខោនតុក្តតាខ្មែរនឹងនៅតែយកទៅប្រកួតក្នុងកម្មវិធីមួយទៀត។

ខ្ញុំ​បាទតំណាងអ្នករៀបចំកម្មវិធីប្រកួត​ សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា​ ជាពិសេសលោកបូរ៉ា​ និងលោក​ មាឃ​ គួន​ និងអ្នកចូលរួមឧបត្ថម្ភទាំងអស់​ ចំពោះ​ការលះបង់ទាំងកំលាំងកាយ​ កំលាំងចិត្ត​ ចំពោះការរចនាឈុតតំណាងជាតិជូនបវរកញ្ញាចក្រវាលកម្ពុជា២០២០។

LEAVE A REPLY

Please enter your comment!
Please enter your name here