ដោយឧត្តម៖ រ៉េត សារីតា ដែលប្រជាជន កម្ពុជាជាច្រើនផ្តល់ក្តីសង្ឃឹមខ្ពស់ ជុំវិញដំណើរហោះទៅ ប្រកួត បវរកញ្ញាចក្កាឡពិភពលោក នៅលើទឹកដីអាមេរិក។ នាងជាកញ្ចក់ឆ្លុះបញ្ចាំងមួយទៀត ស្តីពីភាពក្លាហានជឿជាក់តស៊ូ របស់ស្ត្រីកម្ពុជា។ ម្ល៉ោះហើយពលរដ្ឋ កម្ពុជាជាច្រើនជឿមុតមាំថា រ៉េត សារីតា ពិតជាអាចធ្វើបានល្អអោយកក្រើកឆាក ខណៈអ្នកណាៗក៏គិតថាស្រីស្អាតរូបនេះមិនធ្វើអោយមានការអស់សង្ឃឹម។

កញ្ញា​ រ៉េត​ សារីតា​ និយាយភាសាខ្មែរ​ អង់គ្លេស​ និងបារាំង។ កញ្ញា​ជាវាគ្មិនលើកទឹកចិត្ត​ ជាអ្នកផលិតកម្មវិធីទូរទស្សន៍​ និងជាតារាសម្តែង។កញ្ញា​សុបិន្តចង់ក្លាយជាស្ត្រីកម្ពុជាដំបូងគេដែលឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រាត់​ ដូច្នេះនាងអាចឱ្យពិភពលោក បានលឺនូវអ្វីដែលកញ្ញានិយាយ។

នៅពេលដែល កញ្ញា លេងឈុត ហែលទឹក ប៊ីគីនី ម្តងហើយម្តងទៀតឃើញថា នាងនៅតែទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីមហាជន។ រាងចេញមកស្រឡូនតូចច្រឡឹងគួរអោយ គយគន់។ ចំនែកការលេងទឹកមុខវិញឃើញថា រិតតែសាកសមតែម្តង។គ្រាប់ពេជ្រមួយនេះកម្ពុជា កំពុងសង្ឃឹមណាស់ថាលេចធ្លោ។

LEAVE A REPLY

Please enter your comment!
Please enter your name here