ដោយឧត្តម ៖ ពិធីការិនីមហាជន ទទួលស្គាល់ ប្រចាំទូរទស្សន៍ហង្សមាស ចាន់ កែវនិមល បានជាដាច់យ៉ាងល្អ ជាងមុននូវ អាការៈកូវីដ១៩ ។ អ្នកនាង និងប្តី កូនស្រីម្នាក់ទៀត បានមកដល់ផ្ទះហើយ បន្តនៅក្នុងផ្ទះថែប្រាណមួយរយៈទៀត អោយច្បាស់ថាខ្លួនស្រឡះខ្លួន១០០%មែន។

ថ្មីៗនេះនតារាហង្សមាស ប្រមាណ១០ដួង បានជាសះស្បើយពី ជំងឺកូវីដ ហើយបានត្រឡប់ទៅផ្ទះព្យាបាលរៀងៗខ្លួនដែរ។ យ៉ាងណាតារាទាំង១០រូបនោះ បាន តម្រូវអោយ ចេញមុខតាមកញ្ចក់ទូរទស្សន៍ចែករំលែក បទពិសោធន៍អំឡុងពេលព្យាបាល ក្នុងមន្ទីរពេទ្យ អោយមហាជនបានស្វែងយល់។

អ្នកនាង និមល ដែលផ្ទុះឆ្លងមុនគេ បានចេញមុខរៀបរាប់ថា « ដំបូងៗបាក់ទឹកចិត្តណាស់ ហើយសួរខ្លួនឯងថាមានរឿងអីតទៀតស្អែកឡើង រស់អត់ជាអត់។ ប៉ុន្តែពេលដល់ពេទ្យ ក្រុមគ្រូពេទ្យជាច្រើនព្យាយាមពន្យល់ហើយលើកទឹកចិត្តយើង។បើទោះបីយើងធ្វើតាម ពេទ្យប្រាប់ហើយ អាការៈយើងមិនថយយើងត្រូវលើកទឹកចិត្តខ្លួនឯង ហើយថាតិចទៀតលែងអីហើយ។ពោលយើងព្យាយាម ធ្វើតាមពេទ្យនោះ អាចឆ្លងផុតពីមួយដំណាក់កាល ទៅមួយដំណាក់កាលមិនខាន។ អ្នកនាងបន្តថា បើពេលព្យាបាលយើងនៅធ្វើទុក្ខ ហើយយើងបាក់ទឹកចិត្តនោះរិតតែបាក់កម្លាំងរិតតែខ្លាំង។ពេលយើងធូរអាការៈថមថយ ម្តងតិចៗ អាការៈកម្តៅក៍ថយ តាមហ្នឹងអត់ថយខ្លាំង ហើយយូរទៅៗនឹងស្រឡះខ្លួន។ នេះជាអ្វីដែលនាងឆ្លងកាត់ហើយផ្តាំផ្ញើដល់ បងប្អូនយើងជា ចំនេះដឹងដើម្បីឈ្វេងយល់។ ពិសេសអ្នកមានផ្ទុក មេរោគនេះថ្មីៗទើបមកព្យាបាល»៕

LEAVE A REPLY

Please enter your comment!
Please enter your name here