លោកតា គង់ ណៃ ស្នើសុំចេតិយ សម្រាប់ជីវិតចុងក្រោយ

0

លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងបញ្ជាក់ថា ក្រៅជួយចិញ្ចឹមលោកតា គង់ ណៃ រយៈពេល៥ឆ្នាំ កូនស្រីរបស់លោកជំទាវ គឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏យល់ព្រមសាងសង់ចេតិយ៍មួយកន្លែងជូនដល់លោកតា គង់ ណៃ ផងដែរ។ លោកជំទាវថា ការផ្ដល់ជាចេតិយ៍ជូនលោកតា គង់ ណៃ នេះ គឺកើតឡើងដោយសារលោកជំទាវ និងកូនស្រី បានសួរលោកតា នៅថ្ងៃសំណេះសំណាល ថាតើលោកចង់បានអ្វីសម្រាប់ជីវិតចុងក្រោយ ហើយលោលតា គង់ ណៃ បានសំពះសុំចេតិយ៍មួយកន្លែង ទុកគ្រាន់តម្កល់ធាតុពេលខ្លួនចែកឋាន។ លោកជំទាវថា អ្នកខ្លះយល់ថា លោកជំទាវ និង កូនស្រី បានប្រមាថជីវិតលោកតា ទើបជួយបែបនេះ ប៉ុន្តែធ្វើមិចបើនេះគឺជាបំណងចុងក្រោយ ដែលលោកតាបានស្នើសុំ។ កូនស្រីលោកជំទាវបានយល់ព្រមចំពោះការទាមទាររបស់លោកតា និង គ្រួសាររួចហើយ ដោយក្រោយចប់ចូលឆ្នាំ ឬ ស្ងប់កូវីត១៩ គឺនឹងអោយក្រុមការងារទៅសិក្សាពីគម្រោងធ្វើចេតិយនេះ ខណៈដែលថវិកាចំណាយគឺមិនកំណត់ សំខាន់អោយតែលោកតា និង គ្រួសារទទួលបានចេតិយមួយ ដែលសមតាមបំណង។ ក្នុងនោះលោកជំទាវក៏តម្រូវអោយកូនស្រី ជួយចាត់ចែងរឿងមើលហុងស៊ុយជូនដល់កូនទាំង១០ និងចៅទាំងជាង៣០របស់លោកតាផងដែរ ដើម្បីកុំអោយមានការលើកឡើងថា ចេតិយនេះ ក្រោយសាងសង់រួច គឺដាក់អ្នកនោះ ឬ ឡើងរាសីតែកូននោះ។ លោកជំទាវបានឆ្លងឆ្លងជុំវិញបញ្ហានេះថា “កូនស្រីមិនមែនគ្រាន់តែជួយសង់ចេតិយអោយតែបានៗទេ គឺខ្ញុំអោយគាត់គិតគូពីទិស និង ពីទំហ៊ំទៀត ព្រោះកូនគាត់ច្រើន ចៅគាត់ច្រើន ចឹងបើធ្វើមិនម៉ត់ចត់ គឺពិតជាខុសរាសីកូនៗ។ ចេតិយ៍នេះ គឺលោកតា គង់ ណៃ ស្នើសុំសាងសង់នៅក្នុងដីផ្ទះតែម្ដង ដោយលោកតាពេញចិត្តកន្លែង សង់ជូនកន្លែងនោះ ហើយបើទោះជាត្រូវចំណាយប៉ុន្មានពាន់ ឬ ប៉ុន្មានម៉ឺនដុល្លារ ក៏លោកជំទាវនឹងអោយកូនសាងសង់ជូនលោកតាអោយសមតាមបំណងដែរ។ ទឹកចិត្តនៃការជួយបរិច្ចាគរបស់លោកជំទាវ និង កូនស្រីបានធ្វើអោយមានការសរសើរយ៉ាងខ្លាំង ដោយសារតែជួយចិញ្ចឹមរហូតដល់៥ឆ្នាំហើយ គឺជួយសម្រេចបំណងសង់ជាចេតិយអោយមួយថែមទៀត។
គួរបញ្ជាក់ផងដែរថា ជំនួយរយៈពេល៥ឆ្នាំរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយដល់ លោកតា គង់ណៃ រួមមានក្នុងមួយខែៗទទួលបាន ទឹកប្រាក់ឧបត្ថម្ភចំនួន​ ៥០ម៉ឺនរៀល អង្ករ៥០គីឡូ ត្រីខ១យួ​ និង ទឹកស៊ីអីវ១យួរ ខណៈដែលការផ្ដល់ជូននេះ គឺ៣ខែម្តង។ ។

LEAVE A REPLY

Please enter your comment!
Please enter your name here