រដ្ឋាភិបាល និងក្រសួងសុខាភិបាល កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងអំពី ការស្វះស្វែងរក វ៉ាក់សាំង ការពារអាយុជីវិតពលរដ្ឋខ្លួន។ យ៉ាងណាវ៉ាក់សាំង បានមកដលជាបន្តបន្ទាប់ ដើម្បីជួយដល់អ្នកដែលចាក់ការពារជំងឺកូវីដ១៩។ ជាក់ស្តែងមិនថាតែ បងប្អូនសាមញ្ញា សូម្បីតែតារាជាច្រើនបានចូលរួមបំផុសចលនាចាក់វ៉ាក់សាំងនេះដែរ។

លោកសុខ រ៉ាសុី ពិធីករនៅហង្សមាស បានសរសេរសារបង្ហោះក្រោយ បានចាក់វ៉ាក់សាំងថា « ប្រជាជនប្រទេសគេខ្លះ គ្មានវាសនានឹងចាក់ វ៉ាក់សាំងផង!
ប្រទេសយើងមានវ៉ាក់សាំងចាក់ហើយ ជាសំណាងរបស់យើង!
អត្ថប្រយោជន៍នៃវ៉ាក់សាំង៖
– ជំពោះបុគ្គល៖ មានខែលការពារខ្លួន ពីគ្រោះថ្នាក់ នៃអនុភាព វីរុស កូវីត19 ពេលគេមកចម្លងយើង ហើយអាចមានភាគរយតិចតួចគ្រោះថ្នាក់!។
– ជំពោះគ្រួសារ៖ អាចចូលរួម ការពារគ្រួសារយើង ដោយ មិនមែនជាអ្នកនាំកូវីត ចូលទៅគ្រួសារយើង ម្តាយឳពុកចាស់ជរា កូនកុមារតូចៗ ទារកទារិកា !។

ចំពោះសហគមន៍៖ ជាបុគ្គលល្អ ដែល ស្រលាញ់សហគមន៍ មានគំនិត បញ្ឈប់ការឆ្លងរីករាលដាល នៃជំងឺកូវីត19 ការពារបងប្អូនអ្នកជិតខាង ភូមិផងរបងជាមួយយើង និង អ្នករួមការងារជាមួយយើង!។
– ចំពោះប្រទេសជាតិ៖ យើងជាពលរដ្ឋល្អ ដែលមានចេតនាបញ្ឈប់ ការឆ្លងរីករាលដាល នៃជំងឺសកល កូវីត19 ប្រសិនបើប្រជាជនកម្ពុជា បានចាក់វ៉ាក់សាំង ភាគច្រើន យើងនឹង មានភ្ញៀវទេសចរណ៍ ឡើងវិញ ហ៊ានមកទេសចរណ៍ និង អ្នកវិនិយោគិន ជាច្រើន មករកសុីបណ្តាក់ទុន ទៅប្រទេសយើង ដោយស្ងប់ចិត្ត និង ទំនុកចិត្ត ធ្វើអោយប្រទេសយើង មានកំនើនសេដ្ធកិច្ចឆាប់រហ័ស!។
អរគុណ សន្តិភាព អរគុណម្ជាស់សន្តិភាព សម្តេចតេជោរ ហ៊ុន សែន
ដែលនាំអោយយើងមានវ៉ាក់សាំងចាក់ ទាន់ពេលវេលា!និង សូមអរគុណ លោកអគ្គនាយក ហង្សមាសGroup បានអនុញ្ញត្តិ អោយខ្ញុំបានចាក់វ៉ាក់សាំង!។

LEAVE A REPLY

Please enter your comment!
Please enter your name here