អ្នកគ្រូ រៃ សុភា រំភើបចិត្តនឹងសម្ដីនារីម្នាក់

0

អ្នកនិយមលេងហ្វេសប៊ុកម្នាក់ឈ្មោះ Neak Sreynav បានធ្វើអ្នកគ្រូ រៃ សុភា ហៅ ផាកប៊ូមខ្មែរ ម្ចាស់ហាង Sophea Skin Care រំភើបចិត្តដល់ថ្នាក់យកសារសំលេង និង សំណេររបស់នាងយកទៅបង្ហោះបន្ត ដោយសារតែនារីម្នាក់នោះ លើកឡើងនូវសំដីជាច្រើនធ្វើអោយអ្នកគ្រូដក់ក្នុងអារម្មណ៍។ នារីម្នាក់នោះផ្ញើសារសំលេងមកអរគុណ និង សរសើរដល់អ្នកគ្រូថា នាងបានសាងល្បងផលិតផលផ្នែកសម្រស់ច្រើនមុខច្រើនម៉ាក និងចូលហាងកែសម្ផស្សច្រើនមកហើយ ប៉ុន្តែគឺស្អាតបានតែដំបូង ហើយមួយអាទិត្យ ឬ មួយខែក្រោយក៏ខូចមុខលើសដើម ខណៈដែលតម្លៃក្នុងការចំណាយក៏ខ្ពស់ ប៉ុន្តែក្រឡេកមកមើលសេវាកម្មរបស់ហាង Sophea Skin Care របស់អ្នកគ្រូវិញ អ្នកនាងថា គឺតម្លៃធូរថ្លៃ ហើយមើលដឹងពីគុណភាព ដោយបានជួយអោយស្បែកមុខខូចរបស់នាង ប្រែជាស្អាតដូចកាចង់បាន ទាំងការចំណាយគឺមិនខ្ពស់ដូចហាងមុនៗ។ នាងបានសរសើរអ្នកគ្រូដែលបើកសេវាកម្មដោយមិនយកកម្រៃខ្ពស់ជាធំ ដោយនាងចាត់ទុកថាអ្នកគ្រូបានរួមចំណែកជួយដល់អតិថិជនអោយស្អាតហើយមិនចំណាយខ្ពស់។ ក្នុងនោះក៏សរសើរពីភាពទន់ភ្លន់របស់អ្នកគ្រូផងដែរ ដោយតែងតែឆ្លើយឆាត និង ណែនាំនាងមិនអោយចំណាយនេះចំណាយនោះ ដែលខុសពីបណ្ដាហាងផ្សេង ដែលមានតែជំរុញអោយភ្ញៀវធ្វើសេវាកម្មអោយបានច្រើននោះ។ ម្ចាស់ហ្វេសប៊ុកដដែលបន្តថា ហាង Sophea Skin Care ក្រៅពីធ្វើអោយផ្ទៃមុខនាងក្លាយជាមនុស្សថ្មី ក៏មានផលិតផលជួយស្បែកមុខ ដែលមានតម្លៃធូរថ្លៃ តែមានគុណភាពធ្វើអោយនាងជាអ្នកប្រើប្រាស់សប្បាយចិត្តផងដែរ។

គួរបញ្ជាក់ថា អ្នកគ្រូ រៃ សុភា គឺជាអ្នកទេសផ្នែកព្យាបាលមុខខូចអោយស្អាតឡើងវិញ។ សេវាញិចមុន ព្យាបាលស្បែកមុខនៅហាងរបស់អ្នកគ្រូត្រូវគេដឹងថា មានតម្លៃត្រឹមតែ៣,៥ដុល្លារ និង ៧ដុល្លារប៉ុណ្ណោះ ទើបគ្រប់សាខារបស់ Sophea Skin Care ជាពិសេសនៅជាប់ផ្សារសុវណ្ណា គឺមានភ្ញៀវចាប់លេខរង់ចាំ បើទោះជាសម័យកូវីត។ អ្នកគ្រូ ត្រូវគេស្គាល់ខ្លាំង ក្រោយពីមានសកម្មភាពសប្បុរសធម៌ច្រើននាពេលចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here