ជាង៤ឆ្នាំ​​ នីឡា រក្សាចំណងស្នេហ៍រឹងមាំតែមិនកំណត់ពេលរៀបការ

0

នីឡា បាន ចងក្រងចំណងស្នេហ៍ ប្រមាណជាង៤ឆ្នាំ ដោយនៅមិនទាន់ដាក់ពេលវេលាចូលរោងជ័យ។ ធ្វើអោយចំណងស្នេហាប្រុសស្អាត ស្រីស្អាតមួយគូនេះ ក្លាយជាស្នេហា ទុំជោរយូរឆ្នាំ។ បន្ទាប់ពីនាងបានភ្ជាប់ទំនាក់ទំនងជាមួយគូស្នេហ៍របស់នាងអស់ប្រមាណជាង៤ឆ្នាំមកនេះ។

កូនស្រីរបស់លោក សុវណ្ណ​ រិទ្ធី​​ ហៅតាមវុិចទ័រ រូបនេះបានទទួលស្គាល់ថា ស្នេហារបស់នាងបានទទួលរងនូវព្យុះភ្លៀងពាក្យសម្តីមិនល្អជាបន្តបន្ទាប់ ប៉ុន្តែពួកនាងមិនបានចុះចាញ់នោះឡើយ។ ជាមួយនឹងរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នីឡា ក៏ បានភ្ជាប់ជាមួយនឹងសារថា 4ឆ្នាំ4ខែដែលមានន័យស្គាល់គ្រប់រសជាតិ ផ្អែម ល្វីង ជូចត់ រឿងលំបាកជាច្រើនដែលគេមើលមិនឃើញ ខ្លះគេសើចចំអក ដៀល និយាយដើម គិតអាក្រក់!!!! តែខ្ញុំមិនដែលស្ដាប់ គិតរឺអន់ចិត្ត។

នាងបញ្ជាក់ថា ផ្លូវខ្ញុំរើសចង់អ្នកណាគិតបែបណាតាមការគួរ…តែសម្រាប់ខ្ញុំរយះពេល4ឆ្នាំនេះបានធ្វើអោយខ្ញុំស្វែងយល់បានច្រើន។ នាងថា​ គេអួតប្ដីទិញពេជ្រទិញផ្ទះឡាន តែខ្ញុំអួតគូអនាគតដែលជាពេជ្រសម្រាប់ខ្ញុំ ??
ត្រូវចាំថ្ងៃនេះពេលនេះខ្ញុំលំបាកតែខ្ញុំនៅតែតស៊ូអត់ធ្មត់..ទ្រាំបន្តិចនឹងដល់គោលដៅ…។
បើតាម នីឡា ជិវិតគូរមិនស្រួលដូចខ្ញុំគិតកាល3ឆ្នាំមុន តែបើយើងចេះរក្សាគ្នាគឺមិនបាត់បង់ ថែរគ្នាទៅមកបាននៅជាមួយគ្នាបានយូរបើមានម្នាក់ថែរម្នាក់ទៀតមិនថែរគង់តែបែក ចឹងត្រូវថែរទាំងពីរ។

LEAVE A REPLY

Please enter your comment!
Please enter your name here