ស្ដាប់ហ្វេនសរសើរ មាស សុខសោភា ក្រោយច្រៀងបទ “ឆ្នេរអនុស្សារ”

0

អ្នកនាង មាស សុខសោភា នៅតែបន្តភាពលេចធ្លោ នៅក្នុងវិស័យចម្រៀង។ មានការចាប់អារម្មណ៍មិនតិចទេ នៅពេលអ្នកនាងច្រៀងបទរបស់តារាចម្រៀង លោក ដួង វីរៈសិទ្ធ គឺបទ”ឆ្នេរអនុស្សារ” ។ ហ្វេនៗដែលបានស្ដាប់បទអ្នកនាង ថែមទាំងលាន់មាត់ថា ពិរោះខ្លាំងណាស់Idolសំណព្វចិត្ត, View ឡើងលឿនសាហាវ សង្ឃឹម1បទហ្នឹងជួយអោយគាត់ល្បីខ្លាំង ។ល។ ការលើកឡើងរបស់ហ្វេនៗនេះ គឺស្របពេលបទដែល បទម្ចាស់ ដើម របស់ តារាចម្រៀងដ៏មានទេពកោសល្យ លោក ដួង វិរៈសិទ្ធ បានហក់ចូលចំនួនអ្នកទស្សនដល់ទៅ១លានជាង ត្រឹមរយៈពេលតែរយៈពេលខ្លី។
បទ”ឆ្នេរអនុស្សារ” នេះ បានចេញផ្សាយពញ្ញាក់អារម្មណ៍ហ្វេន ដោយមិនបានប្រាប់មុន កាលពីថ្ងៃទី១៣ ខែមេសា ២០២១មុននេះ ហើយទាញបានអ្នកស្ដាប់ដល់ទៅ១០ម៉ឺនដងជាង អ្នកLikeដល់ទៅ៧ពាន់អ្នក ក្នុងយ៉ូធូបផ្លូវការណ៍របស់ផលិតកម្មរាម។ បន្ទាប់ពីមានការគាំទ្រខ្លាំងក្នុងបទចម្រៀង «ម្ដងទៀត» មុនចូលផលិតកម្ម ថ្មីៗនេះ អ្នកនាង មាស សុខសោភា បានបញ្ចេញបទចម្រៀងចំនួន ៤បទនៅក្នុងផលិតកម្ម ទ្រនំថ្មីរបស់ខ្លួន អមជាមួយភាពយន្តខ្នាតខ្លីចំនួនពីវគ្គ ដោយក្នុងនោះមានបទ ត្រលប់ មនុស្សចុងក្រោយ ម្ហូបខ្មែរ និងបទ ឆ្នេរអនុស្សារ ចុងក្រោយគេបង្អស់។
Dara Rath:


LEAVE A REPLY

Please enter your comment!
Please enter your name here