ចាន់ កែវនិមល បង្ហោះសារសោកស្តាយមរណៈភាពលោក ម៉ៅ អាយុទ្ធ

0

អ្នកនាង ចាន់ កែវនិមល ចាត់ទុកមរណៈភាពលោកគ្រូ ម៉ៅ អាយុទ្ធ ជាការបាត់បង់ ធនធានមនុស្សដ៍សំខាន់។ អ្នកនាងរមែង នឹកឃើញរាល់ការណែនាំ របស់លោកគ្រូ នៅពេលរស់រាន បណ្តុះសិល្បករអោយយល់ ដឹងជាច្រើនគ្នា។

ចាន់ កែវនិមល សរសេរថា «លោកអ៊ុំម៉ៅ អាយុទ្ធ ជាបុគ្គលដែលចង់អោយសិល្បៈខ្មែរឆ្ពោះទៅមុខ លោកអ៊ុំតែងតែប្រៀនប្រដៅក្មួយៗគ្រប់ជំនាន់ពីចំណេះនិងជំនាញ ការចាកចេញរបស់លោកអ៊ុំគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងសិល្បៈ😭។សូមវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់សុខគតិភព។ទេពកោសល្យនិងស្នាដៃ ព្រមទាំងចំណេះដែលលោកអ៊ុំបានបង្រៀនក្មួយៗ យើងខ្ញ៉ំមិនអាចបំភ្លេចបានឡើយ។
#ជំងឺកូវីត១៩បានឆក់យកជីវិតមនុស្សសំខាន់ក្នុងវិស័យសិល្បៈទៅហើយ។»

ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានក្តីរន្ធត់ជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ ។ក្នុងវេលាដ៏ក្រៀមក្រំនេះ សូមសម្តែងមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព ដែលបានបាត់បង់ នូវថ្នាក់ដឹកនាំប្រកបដោយទេពកោសល្យ នឹងបុិនប្រសព្វ ដែល ក្នុង១ជីវិតរបស់ ឯកឧត្តមបានជួយលើកស្ទួយវិស័យព័ត៌មាន និងសិល្បៈវប្បធម៌ មានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ម៉ៅ អាយុទ្ធ សូមបានសោយសុខ ក្នុងឋានសុកតិភព កុំបីឃ្លៀងឃ្លាតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here