តារាសម្តែង សាច់ស ពេជ្រ អាវីហ្សា នៅតែធ្វើអោយគេ មើលឃើញថា នាងហាក់មិនទាន់មានពន្លឺស្នេហ៏ បើទោះតារាស្រករនាងខ្លះគេចូលរោងការ មានកូនពេញបន្ទុកទៅហើយ។ គេមិនដឹងថា តើមានកត្តា ចម្បងអ្វីខ្លះ ដែលជម្រុញ អោយ ស្រីស្អាត១ដួងនេះ មិនទាន់បើកចិត្តទទួលស្នេហ៏។

បើនិយាយពីរឿង គូគាប់ ពេជ្រ អាវីហ្សា មានស្នាមបែកបាក់ ម្តងរួចទៅហើយ ។ មេរៀនស្នេហ៏ មិនសមប្រកបនេះ ហើយ បានក្លាយជាបញ្ហា មិនចង់អោយនាងផ្តើម ដុះពន្លកស្នេហ៏ ជាមួយបុរសណាតទៅទៀត។ នាងទុកអាយុកាល កាន់តែទៅមុខ គិតគូតែរឿងផ្ទាល់ខ្លួន មុខជំនួញ និងការងារច្រើន ទោរទន់រឿងប្រុសឈ្មោល ឥតប្រយោជន៏ខាតពេល។

បើយោងទៅលើ រូបសម្បត្តិ អាវីហ្សា លេចឭថា មានអ្នកតាមស្នេហ៏ ច្រើន តែនាងមិនទាន់ហ៊ានទុកចិត្តលើ អ្នកណាទេ។ ភាពពិចារណាគិតមុន គូត្រូវបាននាង យកមកអនុវត្តន៏។ អុីចឹងហើយ ទើបនាង តោះតើយដោយ ទុកពេលវេលាជាអ្នកសម្រេច ហើយញឹកញាប់ពេលជួបនាងៗ រមែងឆ្លើយថា មិនដឹងគូនៅទីណាទេ ។ យើងក៏រើសគេក៏រើស ចាំពេលណាដល់គូពិត មហាជនច្បាស់ជាដឹង នាងមិនលាក់ទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here