ឆុំ វត្តី លែងអៀនខ្មាសក្នុងការបញ្ចេញរូបភាពសុិចស៊ីពពោះ

0

កាន់តែមានសេចក្តីសុខ លើចំណងស្នេហាតាំងពីរៀបការមក ឃើញថា វត្តី និងស្វាមីល្អូកល្អិនគ្នា ស្ទើររាល់ថ្ងៃ។ ពិសេសពេលមានកូនដំបូងនេះ ស្នេហារិតតែប្រសើរឡើងបន្ថែមទៀត។

តារាសម្តែងនាង ឆុំ វត្តី​ បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងអុីនធឺណេតចំហរសម្លឹងមិនដាក់ភ្នែក ក្នុងពេលដែលតារាសម្តែងដែលធ្លាប់ស្រគត់ស្រគុំរូបនេះហ៊ានព្រលែងខ្លួនយ៉ាងសុិចសុី​ បញ្ចេញក្បាលពោះ​​ ក្នុងពេលកូនក្នុងផ្ទៃជិតសម្រាល។

ឆុំ វត្តី​ ហាក់កាត់ចោលការអៀនខ្មាស់របស់ខ្លួន​ដោយហ៊ានបញ្ចេញនូវរូបភាពយ៉ាងសុិចសុីនៅលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។តារារូបនេះហាក់មិនបានចាប់អារម្មណ៍នូវការរិះគន់ពីមហាជនមួយចំនួនឡើយ ផ្ទុយទៅវិញនាងនឹងស្វាមីកំពុងតែសប្បាយរីករាយយ៉ាងខ្លាំងក្នុងពេលដែលពួកគេបានទទួលចំណងដៃកូនដំបូងក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
យ៉ាងណា រូបភាពថតបែបសិល្បះដែលកំពុងពេញនិយមក្នុងការថតដូចគ្នាសម្រាប់តារាដែលមានផ្ទៃទាំងក្នុងស្រុកនិងក្រៅស្រុក ដែល ឆុំ វត្តី​ បានបង្ហោះនាពេលនេះគឺបានទទួលការសសើរពីភាពស្រស់ស្អាតពីបណ្តាអ្នកគាំទ្រនិងមិត្តភក្តិនៅចង្កោមសិល្បះយ៉ាងច្រើន។

គិតមកទល់ពេលនេះ​ ឆុំ​ វត្តី​​ បាននឹងកំពុងពពោះកូនដំបូងរបស់នាងប្រមាណជា៧ខែហើយ បន្ទាប់ពីនាងបានសម្រេចចូលរោងការជាមួយស្វាមីដែលជាកូនថៅកែផលិតកម្មក្នុងស្រុកមួយរូប។

LEAVE A REPLY

Please enter your comment!
Please enter your name here