នៅថ្ងៃទី២៧ មេសា ឆ្នាំ២០២១ នេះ តារាសម្ដែង កញ្ញា ស្រីថូ ដែលត្រូវគេស្គាល់ច្រើនតាមរយៈសកម្មភាពសប្បុរសធម៌របស់គ្រួសារតារាកម្ពុជា និង ការសម្ដែងភាពយន្តមួយចំនួននោះ ពេលនេះ បានវិជ្ជមានកូវីត១៩ជាផ្លូវការហើយ តាមរយៈការធ្វើសំណាកដោយពេទ្យជំនាញ។

កញ្ញា បានថ្លែងបញ្ជាក់ថា មុនសម្រេចចិត្តទៅធ្វើសំណាក កញ្ញាមានសភាពក្ដៅអន្ទះអន្ទែង ដេកមិនបានមួយយប់។ កញ្ញាថាខ្លួនបានទទួលលទ្ធផលពិនិត្យសំណាករួចហើយ ហើយក៏តក់ស្លុតខ្លាំងណាស់ដែរ នៅពេលខ្លួនឯងក្លាយជាវិជ្ជមានកូវីត១៩បែបនេះ។ កញ្ញាថាខ្លួននៅតែក្នុងបន្ទប់ជួបប៉ុណ្ណោះ ប៉ុន្តែនៅជាប់បន្ទប់របស់ខ្លួនគឺមានអ្នកកើតជម្ងឺនេះច្រើន ទើបមិនទាន់ដឹងថា តើកូវីត១៩ដែលកញ្ញាបានកើត គឺឆ្លងមកពីអ្នកណា។ យ៉ាងណាមិញ កញ្ញាបានទទូចអោយបងប្អូនបង្កើនការប្រុងប្រយ័ត្ន បន្ទាប់ពីកញ្ញាពិនិត្យឃើញវិជ្ជមានកូវីត១៩បែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here